ព័ត៌មាន

គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) នឹងត្រូវបានដាក់ជូនសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១០ នាព្រឹកថ្ងៃទី១៦ ខែមេសា គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើគម្រោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០២៣ និងការកែសម្រួលកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០២២។ តាមនោះ រដ្ឋាភិបាលបានស្នើឲ្យដាក់បញ្ចូលគម្រោងច្បាប់ចំនួន ១៥ ទៅក្នុងកម្មវិធីឆ្នាំ ២០២៣។
  ទិដ្ឋភាពនៅសម័យប្រជុំលើកទី១០គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ (រូបថត៖ VNA)  
 
ចំពោះសំណើររបស់រដ្ឋាភិបាលដែលមិនទាន់ដាក់បញ្ចូលគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ក្នុងកម្មវិធីសម័យប្រជុំលើកទី៣ (រដ្ឋសភា នីតិកាលទី១៥) នោះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើថា គួរតែលើកពេលសម័យប្រជុំតែ១ប៉ុណ្ណោះ ដើម្បីដាក់ជូនរដ្ឋសភាផ្តល់យោបល់នៅសម័យប្រជុំលើកទី៤ ព្រោះនេះជាគម្រោង ច្បាប់ដ៏សំខាន់ដែលត្រូវការពិនិត្យមើល និងអនុម័តតាមនីតិវិធីក្នុងសម័យប្រជុំចំនួន៣ ហើយត្រូវប្រមូលយកមតិយោបល់ពីប្រជាពលរដ្ឋលើគម្រោងច្បាប់ផងដែរ។ ប្រធានរដ្ឋ សភា លោក Vuong Dinh Hue បានស្នើថា៖ “លើកពេលសម័យប្រជុំតែ១ ដាក់ជូនរដ្ឋសភានៅសម័យប្រជុំលើកទី៤ បន្ទាប់ នោះចាត់វិធានការបន្ត។ ទាក់ទងនឹងការកសាងគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធន កម្ម) គណៈកម្មាធិការបក្សរដ្ឋសភាបានធ្វើការជាមួយគណៈកម្មាធិការទទួលបន្ទុកការ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៩ របស់មជ្ឈិមរួចរាល់ហើយ។ បន្ទាប់ពីកិច្ចប្រជុំលើកទី១បានធ្វើការជាមួយក្រសួងធនធាននិងបរិស្ថានក្នុងវិស័យនេះ។ ដូច្នេះ លើកនេះត្រូវប្ដេជ្ញាចិត្តធ្វើវិសោធនកម្មច្បាប់ភូមិបាល មិនអាចលើកពេលទៀតឡើយ”៕

top