• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលបើកកិច្ចប្រជុំអំពីកម្មវិធីគោលដៅសម្រាប់ជនរួមជាតិភាគតិច

លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា នេះជាកម្មវិធីមួយក្នុង ចំណោមកម្មវិធីគោលដៅជាតិធំទាំង៣ ដែលបង្ហាញមនោសញ្ចេតនា ការ ទទួលខុសត្រូវចំពោះជនរួមជាតិភាគតិច ជួយឲ្យពួកគេមានជីវភាពរស់នៅ ទាំងខាងសម្ភារៈនិងស្មារតីកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)


នាព្រឹកថ្ងៃទី២៤ មេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋា ភិបាលអំពីកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ព្រៃភ្នំក្នុងដំណាក់កាលឆ្នាំ ២០២១ -២០៣០។

នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា នេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីគោលដៅជាតិធំទាំង ៣ ដែលបង្ហាញមនោសញ្ចេតនា ការទទួលខុសត្រូវចំពោះជនរួមជាតិភាគតិច ជួយឲ្យពួកគេមានជីវភាពរស់នៅ ទាំងខាងសម្ភារៈនិងស្មារតីកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកនាយករដ្ឋមន្រ្តីបានយល់ស្របថា ខ្លឹមសារនៃកម្មវិធីនេះគប្បីផ្ដោតទៅលើការទ្រទ្រង់របរវិជ្ជាជីវៈ លើកស្ទួយជីវភាពរស់នៅរបស់ជនរួមជាតិភាគតិច។ លោកនាយករដ្ឋមន្រ្តីស្នើឲ្យគណៈកម្មាធិការជនជាតិទទួលយកការផ្ដល់មតិនៅកិច្ចប្រជុំនេះ សម្រេចសំណុំឯកសារ យកមតិរបស់រដ្ឋាភិបាលដើម្បីដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top