• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលត្រៀមរៀបចំឲ្យកិច្ចប្រជុំទូទាំងប្រទេសរវាងរដ្ឋាភិបាលជាមួយសហគ្រាស

​ក្នុង​បរិបទដែលជំងឺឆ្លងកូវីដ-១៩ មានការវិវត្តន៍ដ៏ស្មុគស្មាញនាបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តីចាត់ទុកថា មុខ សញ្ញា​ដែលរងផលប៉ះពាល់ដោយផ្ទាល់យ៉ាងធ្ងន់ធ្ងរបំផុតនោះ គឺអង្គភាពអាជីវកម្ម។
 
នាព្រឹក​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជាអធិបតី នៅកិច្ចប្រជុំរបស់​គណៈអចិន្រ្តៃយ៍​រដ្ឋាភិបាល​សំដៅត្រៀម​រៀប​ចំឲ្យ​កិច្ច​ប្រជុំ​ទូទាំ​ង​ប្រទេសរបស់រ​ដ្ឋាភិបាលជាមួយសហគ្រាស។ ក្នុងបរិបទដែលជំងឺឆ្ល​ងកូវីដ-១៩មានការវិវត្តន៍​ដ៏ស្មុគស្មាញ​នាបច្ចុប្បន្ន​ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា មុខសញ្ញាដែលរងផលប៉ះពាល់ដោយផ្ទាល់យ៉ាងធ្ងន់ធ្ងរបំផុតនោះ គឺអង្គភាព ​អាជីវកម្ម។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
 
“យើងត្រូវយក​ចិត្តទុកដាក់ដល់សមរភូមិទី២នោះគឺសមរភូមិអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះ អង្គភាពអាជីវកម្ម​និង​អាជីវករ​ជា​យុទ្ធជន។ យើងត្រូវតែ ខិតខំប្រឹងប្រែងរក្សាឲ្យសេដ្ឋកិច្ចមិនត្រូវដួលរលំ រក្សាការងារធ្វើសម្រាប់ ពលករ ហើយរក្សា​កំណើនចាំបាច់។ នោះគឺសំណូមពរជាបន្ទាន់នា បច្ចុប្បន្ន។ ហេតុដូច្នេះ យើង​ត្រូវ​អាស្រ័យ​ទៅលើប្រជាជន​ទាំងមូ​ល ក៏ប៉ុន្តែ អង្គភាពអាជីវកម្មដើរតួនាទីជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសជាតិ”។
 
លោកនាយក​រដ្ឋមន្រ្តីបានលើកច្បាស់ថា អង្គប្រជុំនឹងដាក់ចេញសារ របស់រដ្ឋាភិបាល​និង​លោក​នាយក​រដ្ឋមន្រ្តី​ស្ដីពី​ការ​ស្ដារផលិតកម្មឡើងវិញ គោលនយោបាយរបស់រដ្ឋស្ដីពីការជួយឧបត្ថម្ភ លើកទឹកចិត្ត បង្កលក្ខណៈ ងាយស្រួល​សម្រាប់សហគ្រាសនិងសមាសភាគសេដ្ឋកិច្ចជំនះពុះពារលើ ការលំបាក បំផុសឡើងសេចក្ដីប្រាថ្នា ស្មារតី​ស្នេហាជាតិរបស់សមាសភាគ សេដ្ឋកិច្ចទាំងអស់ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រជុំនេះ​នឹង​ត្រូវបានរៀបចំ​ឡើង​ តាមអនឡាញហើយផ្សាយដោយផ្ទា​ល់លើទូរទស្សន៍៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top