• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមកិច្ចប្រជុំស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

នៅក្នុងកិច្ចប្រជុំលើកនេះ គណៈប្រតិភូវៀតណាមបានចាត់ទុកថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតកូវីដ ១៩ អស្ថិរភាពភូមិសាស្ត្រនយោបាយក្នុងតំបន់មួយចំនួនជាដើម បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ការបន្ត និងការអនុវត្ត SDG។
  អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Don Tuan Phong (ស្តាំ) ចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)  

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកញ្ញា គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិ ការកិច្ចការបរទេសនៃរដ្ឋសភា លោក Don Tuan Phong បានចូលរួមកិច្ចប្រជុំសភាលើកទី ៣ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នៅប៉ាគីស្ថាន។ កិច្ចប្រជុំលើកនេះ គឺជាការបន្ត និងបើកទូលាយនូវលទ្ធផលនៃកិច្ចប្រជុំលើកទី១ ដែលសហការរៀបចំដោយរដ្ឋសភាវៀតណាម និង IPU (នៅទីក្រុងហូជីមិញក្នុងខែឧសភា ឆ្នាំ ២០១៧) ក្រោមប្រធានបទ “ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ-សកម្មភាពរបស់អ្នកតាក់តែងច្បាប់សំដៅអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកប ដោយនិរន្តរភាព” និងកិច្ចប្រជុំលើកទី ២ ដែលសហការរៀបចំដោយ IPU និងសភាម៉ុងហ្គោលី (នៅ Ulan Bator នាខែឧសភាឆ្នាំ ២០១៩) ក្រោមប្រធានបទ “ជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រជាជន និងភពផែនដី”។ នៅក្នុងកិច្ចប្រជុំលើកនេះ គណៈប្រតិភូវៀតណាមបានចាត់ទុកថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាតកូវីដ ១៩ អស្ថិរភាពភូមិសាស្ត្រនយោបាយក្នុងតំបន់មួយចំនួនជាដើម បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ការបន្ត និងការអនុវត្ត SDG។ គណៈប្រតិភូវៀតណាមក៏បានចែករំលែកបទពិសោធន៍ និងបានផ្តល់អនុសាសន៍មួយចំនួនទាក់ទិននឹងប្រធានបទដូចជា “ការធានាឱ្យមានសិទ្ធិអភិក្រមជាមួយវិស័យសុខាភិបាលដោយសមធម៌” និង “ស្ត្រីជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍”។

នៅខាងក្រៅសន្និសីទ គណៈប្រតិភូវៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៉ាគីស្ថាន និងប្រធាន IPU; ជួបធ្វើការជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសសភា លោក Mohsin Dawar និង ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាប៉ាគីស្ថានលោក Farooq Hamid Neak; ទៅទស្សនា និងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅប៉ាគីស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top