• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ចូលរួមមហាសន្និបាតលើកទី១២ របស់គណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក ​

ចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង Matola ប្រទេសម៉ូសំប៊ិកក្នុងបរិយាកាសនៃខួបលើកទី ៦០ ឆ្នាំនៃការបង្កើត (២៥ មិថុនា ១៩៦២- ២៥ មិថុនា ២០២២) គណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) បានរៀបចំមហាសន្និបាតលើកទី ១២ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ១.៥០០នាក់ និងគណៈប្រតិភូអន្តរជាតិចំនួន ២៣។
  អគ្គលេខាបក្ស លោក Nguyen Phu Trong ធ្វើសន្និសីទអនឡាញជាមួយប្រធានគណៈបក្ស FRELIMO ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi នៅទីស្នាក់ការមជ្ឈិមបក្ស ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២។ (រូបថត៖ Tri Dung/TTXVN)  

 

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Truong Quang Hoai Nam អនុប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១២ របស់គណៈបក្ស FRELIMO; ថ្លែងសុន្ទរកថាស្វាគមន៍នៅមហាសន្និបាត និងផ្ញើសារអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជូនចំពោះប្រធានគណៈបក្ស FRELIMO ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi។ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias និងធ្វើការជាមួយលេខាមជ្ឈិមបក្ស FRELIMO ទទួលបន្ទុកកិច្ចការបរទេស លោកស្រី Sakin Abubaka ផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារទាំងនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

ឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។

Top