• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញចូលរួមសន្និសីទពិសេសរបស់ ICAPP ស្តីពី "ការអភិវឌ្ឍនយោបាយរបស់អាស៊ីតាមរយៈគណបក្សនយោបាយ"

អង្គសន្និសីទបានអនុម័តជាឯកច្ឆ័ន្ទលើ "សេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល" ដោយបានអះអាងពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងគណបក្សនយោបាយនៅអាស៊ីចំពោះការអភិវឌ្ឍនយោបាយរបស់តំបន់នាពេលអនាគត។

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសកូរ៉េខាងត្បូង គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញចូលរួមសន្និសីទពិសេសនៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ក្រោមប្រធានបទ ការអភិវឌ្ឍ នយោបាយនៅអាស៊ីតាមរយៈគណបក្សនយោបាយICAPP ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ ២០០០ ជាមួយគោលដៅជំរុញការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ី។

សន្និសីទដ៏ពិសេសលើកនេះស្តីពី "ការអភិវឌ្ឍនយោបាយរបស់អាស៊ី តាមរយៈគណបក្សនយោបាយ" សំដៅបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតរវាងគណបក្សនយោបាយ រក្សាសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍនៅតំបន់ និងនៅលើពិភពលោក។ អង្គសន្និសីទបានអនុម័តជាឯកច្ឆ័ន្ទលើ "សេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល" ដោយបានអះអាងពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងគណបក្សនយោបាយនៅអាស៊ីចំពោះការអភិវឌ្ឍនយោបាយរបស់តំបន់នាពេលអនាគត។

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានពិភាក្សាយ៉ាងសកម្មនៅក្នុងសន្និសីទ និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំស្តីពី តួនាទីរបស់គណបក្សនយោបាយក្នុងការជំរុញប្រជាធិបតេយ្យ។ នៅខាងក្រៅសន្និសីទ គណៈប្រតិភូបានជួបធ្វើការជាមួយគណបក្សនយោបាយរបស់ប្រទេសជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបង្ហាញមុខគណៈកម្មការប្រតិបត្តិថ្មីនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក

ពិធីបង្ហាញមុខគណៈកម្មការប្រតិបត្តិថ្មីនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក

គណៈកម្មការប្រតិបត្តិអាណត្តិថ្មីបានបោះឆ្នោតជ្រើសតាំងលោក Pallab Sengupta - អគ្គលេខាធិការនៃអង្គការសន្តិភាព និងសាមគ្គីភាពឥណ្ឌាទាំងមូល ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោកសម្រាប់អាណត្តិថ្មីដែលចាប់ពីឆ្នាំ ២០២២ ។

Top