• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមធ្វើទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Huynh Tan Viet សមាជិកគណៈកម្មា ធិការមជ្ឈឹមបក្ស លេខាធិការគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Phu Yen បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌាចាប់ពី ១៥ ដល់ថ្ងៃទី ១៩ ខែតុលា។
 

គណៈប្រតិភូចូលជួបសម្តែងការគួរសមចំពោះអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាដែលទទួលបន្ទុកខាងបូព៌ាប្រទេសគឺលោកស្រី Vijay Thakur Singh  (រូបថត៖ Vietnam+)

ដំណើរទស្សនកិច្ចនេះ មានគោលបំណង ចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សនយោបាយនានានៅឥណ្ឌា ជាពិសេសជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងទេសចរណ៍ផងដែរ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌា គណៈប្រតិភូបានចូលជួបសម្តែងការគួរសមចំពោះអគ្គលេខាធិការនៃគណបក្សប្រជាជនកាន់អំណាចឥណ្ឌា (BJP) គឺលោក Ram Madhav។ ជួបពិភាក្សាជាមួយអគ្គលេខានៃគណៈបក្សកុម្មុយនីស្តឥណ្ឌា (CPI) lលោក Doraisamy Raja, ទទួលជួបជាមួយតំណាងនៃថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តឥណ្ឌា Marxist  ព្រមទាំងបានជួបនិងពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌាក៏ដូចជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌា ទទួលបន្ទុកបូព៌ាប្រទេសផងដែរ។

នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចនិងពិភាក្សាការងារនេះ ប្រតិភូបក្សកុម្មុយនិស្តវៀត ណាមបានថ្លែងអំណរគុណដល់រដ្ឋាភិបាល បណ្តាគណបក្សនយោបាយនិងប្រជាជនឥណ្ឌាទាំងអស់ ដែលតែងតែគាំទ្រវៀតណាមទាំងក្នុងបុព្វហេតុតស៊ូ ដើម្បីឯករាជ្យភាពរបស់ប្រជាជន ក៏ដូចជាក្នុងកិច្ចការការពារមាតុភូមិនាបច្ចុប្បន្ន។ ជាពិសេស បានអំពាវនាវឲ្យប្រទេសឥណ្ឌាសកម្មថែមទៀតក្នុងការគាំទ្រគោលជំហររបស់វៀតណាមលើបញ្ហាសមុទ្រខាងកើត​។

ក្នុងបណ្តាជំនួបនេះ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា សុទ្ធតែបានបង្ហាញនូវបំណងចង់ពង្រឹងទំនាក់ទំនងជាមួយបក្សនិងរដ្ឋាភិបាលវៀតណាមដោយអះអាងថាវៀតណាមជានិច្ចកាលជាអាទិភាព ក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top