• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកវៀតណាមជួបធ្វើការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ

អគ្គកុងស៊ុលលោក Lai Xuan Chien មានគោលបំណងថា នាពេលខាងមុខ តំបន់នឹងបន្តសហប្រតិបត្តិការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។
គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកវៀតណាមជួបធ្វើការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈប្រតិភូតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Trinh Xuan Tung មេបញ្ជាការរង ប្រធានសេនាធិការតំបន់ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា)។

នៅក្នុងជំនួបនេះ អគ្គកុងស៊ុលលោក Lai Xuan Chien មានគោលបំណងថា នាពេលខាងមុខ តំបន់នឹងបន្តសហប្រតិបត្តិការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដើម្បីរក្សា និងជំរុញសកម្មភាពជួបប្រាស្រ័យមិត្តភាពជាមួយអង្គភាពនានារបស់កម្ពុជា រួមចំណែកពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត និងជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងកងទ័ព កងទ័ពជើងទឹក និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំតំបន់លេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាមបានលើកសំណើថា នាពេលខាងមុខ ស្ថានអគ្គកុងស៊ុល បន្តសហការ និងផ្លាស់ប្តូរព័ត៌មានជាពិសេសគឺបញ្ហាពាក់ព័ន្ធនឹងការនេសាទជលផលក្នុងតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។ តាមនោះ ប្រយុទ្ធប្រឆាំងសកម្មភាពនេសាទខុសច្បាប់ រួមចំណែកថែរក្សាដែនសមុទ្រសន្តិភាពស្ថិរភាព បង្កលក្ខណៈងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top