• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅអាមេរិក


 គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅអាមេរិក
 

 គណៈ​ប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្ តវៀតណាមដឹកនាំដោយលោក Nguyen Van Binh លេខាធិការ​នៃគ​ណៈ​កម្មាធិ​ការ​មជ្ឈិមបក្ស និងជាប្រធាន       គណៈកម្មា ធិការសេដ្ឋកិច្ច​មជ្ឈិមវៀត​ណាម​បាន​អញ្ជើញ​មក​បំពេញ​​ទស្សន​​កិច្ច ការងារនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៩ ក​ន្លងទៅ។

លោក Nguyen Van Binh និង​គណៈប្រតិភូ​បានជួប​ពិភាក្សា​ការងារ​ជាមួយ​ឧបការី​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​អាមេរិក​ទទួល​បន្ទុកបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម លោកស្រី​ Manisha Singh ។ ក្នុងជំនួបនេះ ភាគី​ទាំង​ ២ បាន​ឯកភាព​វាយតម្លៃ ចំពោះទំនាក់ទំនងសហប្រតិប​ត្តិការគ្រប់វិស័យរវាងវៀតណាមនិងអា​មេរិក ដែល សម្រេចបាន​លទ្ធផលល្អប្រសើរ ហើយនៅតែមានសក្តានុភាពជាច្រើនទៀតក្នុងការអភិវឌ្ឍន៍នាពេលអនាគត ។ ភាគីទាំងពីរ​ក៏បានផ្តោតលើការផ្លាស់ប្តូរអំពីការដែលអាមេរិកអនុវត្តយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា ​- ប៉ាស៊ីហ្វិក និង​ផល​ប៉ះពាល់ពីយុទ្ធសាស្ត្រនេះក្នុងតំបន់និងវៀតណាមផងដែរ។ ភាគីអាមេរិក​បាន​អះអាង​ថាវៀត​ណាម​ជានិច្ច​កាល​ជាដៃគូសំខាន់បំផុតរបស់ប្រទេសនេះក្នុងតំបន់។

ទន្ទឹម​នឹង​នេះនៅ​ក្នុងជំនួបការងារជាមួយអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រ​សួងពាណិជ្ជកម្មអាមេរិកលោកស្រី Karen Dunn Kelly ភាគីទាំង ២ បានពិភាក្សាគ្នាអំពី      ទិសដៅ និង​វិធាន​ការនានា​ដើម្បីបង្កើត​កម្លាំង​ចលករ​​យ៉ាង​ខ្លាំងក្លាថែមទៀតក្នុង   វិស័យវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយមាន​គោល​ដៅ​អា​មេរិក​នឹងស្ថិតក្នុងចំណោមវិនិយោគិនជួរមុខនៅវៀតណាម ជាពិសេសគឺក្នុងវិស័យថា​មពល ហេដ្ឋា​រចនា​សម្ព័ន្ធ​និងបច្ចេកវិទ្យាខ្ពស់ ហើយវៀតណាម​នឹងនាំចូល​ទំនិញកាន់​តែច្រើនពី​អាមេរិក​ជាពិសេស​នៅក្នុងវិស័យ​សំខាន់ៗ​ដូចពោលខាងលើផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាន នៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធី បើកពិធីបុណ្យនិទាឃរដូវ Tam Chuc។

Top