• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូជាតិនិងអន្តរជាតិជាង ៦០០០នាក់ នឹងចូលរួមពិធីបើកការតាំងពិព័រណ៍សមិទ្ធិផលជាតិរយៈពេល ៨០ឆ្នាំ

គណៈប្រតិភូជាតិ និងអន្តរជាតិប្រមាណ ៦.០០០នាក់ នឹងចូលរួមពិធីបើក ហើយរួមជាមួយនឹងប្រជានរាប់សែននាក់ គ្រោងនឹងមកទស្សនាពិព័រណ៍សមិទ្ធិផលជាតិរយៈពេល ៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វៀតណាម ក៏ដូចជាចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី២ កញ្ញា (២ កញ្ញា ១៩៤៥ - ២កញ្ញា ២០២៥)។ នេះជាព័ត៌មានដែលក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រកាសក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃមណ្ឌលតាំងពិព័រណ៍។ រូបថត៖ VOV

យោងតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ពិព័រណ៍សមិទ្ធិផលជាតិរយៈពេល ៨០ឆ្នាំនៃដំណើរឯករាជ្យ-សេរីភាព-សុភមង្គល បានបើកជាផ្លូវការនៅវេលាម៉ោង ៨៖៣០នាទី ព្រឹក ថ្ងៃទី២៨ ខែសីហា ហើយនឹងអូសបន្លាយរហូតដល់ថ្ងៃទី៥ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម។ ចូលរួមក្នុងពិព័រណ៍នេះមានស្តង់ចំនួន ៣៤ ដែលមានលក្ខណៈវិសេសវិសាលរបស់ខេត្តក្រុងចំនួន ៣៤ និងបណ្តាក្រសួង ផ្នែក និងសាខាមជ្ឈិម ដោយឧទ្ទេសនាមអំពីសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសជាតិលើគ្រប់វិស័យ។ លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖ “គួរនិយាយថា នេះជាការតាំងពិពណ៌ដែលយើងអាចផ្សព្វផ្សាយបានយ៉ាងច្រើនអំពីរូបភាពមនុស្ស និងប្រទេសវៀតណាម ក៏ដូចជាសមិទ្ធិផលរបស់វៀតណាមដល់មិត្តភក្កិអន្តរជាតិ និងប្រជាជនទូទាំងប្រទេស ក្នុងឱកាសថ្ងៃទី ២ ខែកញ្ញា។ នេះជាចំណុចប្រសព្វ ជាគោលដៅដែលនឹងទាក់ទាញប្រជាជនយ៉ាងច្រើនកុះករ មកទីនេះដើម្បីទស្សនាការតាំងពិព័រណ៌ តាមនោះ ផ្សព្វផ្សាយពីសមិទ្ធិផលរបស់ប្រទេសយើង”។

ទាក់ទងនឹងពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី២ កញ្ញា លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា ចំណុចពិសេសនៃពិធីរំលឹកខួបឆ្នាំនេះ គឺក្រុមតំណាងជនវៀតណាមនៅឯបរទេសនឹងវិលត្រឡប់មកប្រទេសវិញដើម្បីចូលរួមដង្ហែក្បួនព្យុហយាត្រានៅទីលាន Ba Dinh ដោយមានអាណិកជនវៀតណាមចំនួន ៥០នាក់ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសនិងតំបន់ដែនដីចំនួន ១៨៖ “យើងខ្ញុំបានរៀបចំឲ្យក្រុមតំណាងជនវៀតណាមនៅឯបរទេសឲ្យចូលរួមពិធីនេះ។ ក្នុងនោះមាន អាណិកជនវៀតណាមប្រហែល ៥០ នាក់បាននិងកំពុងហាត់សមដើម្បីចូលរួមក្នុងក្បួនដង្ហែព្យុហយាត្រានៅលើទីលាន Ba Dinh នៅថ្ងៃទី ២ ខែកញ្ញា។ នេះជាលើកទីមួយហើយ ក្នុងរយៈពេល ៨០ ឆ្នាំ ដែលក្រុមជនវៀតណាមនៅឯបរទេសបានចូលរួមក្នុងពិធីនេះ”

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លើឆាកអន្តរជាតិ វៀតណាមកាន់តែមានទំនុកចិត្តលើខ្លួនឯង

លើឆាកអន្តរជាតិ វៀតណាមកាន់តែមានទំនុកចិត្តលើខ្លួនឯង

នេះជាការអះអាងរបស់សាស្ត្រាចារ្យ Carl Thayer អ្នកជំនាញស្រាវជ្រាវអំពីវៀតណាម នៅបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសអូស្ត្រាលី ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

Top