• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូកម្ពុជា ដឹកនាំដោយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ

នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្ត​វៀតណាម។

នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយ​និស្ត​វៀតណាម។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ។ រូបថត៖ Vietnamnet

សម្តេចតេជោ ហ៊ុន សែន ​ ប្រធាន​ព្រឹទ្ធសភា បាន​សម្តែងនូ​វ​សេចក្តីក្រៀមក្រំជាទីបំផុត ​ និង​ចូលរួមចែក​រំលែក​ទុក្ខ​ដល់​ភរិយា និង​ក្រុម​គ្រួសារ​របស់លោក​អគ្គលេខាធិការបក្ស Nguyen Phu Trong ​។

សម្តេចតេជោ ហ៊ុន សែន ជា​មេដឹកនាំ​បរទេសមួយ​រូបដែល​បាន​ជួប​ជាមួយ​លោក​អគ្គលេខាធិកាបក្ស Nguyen Phu Trong   ជាច្រើន​ដង។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា  អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ។ រូបថត៖ FB Samdech Hun sen

ក្នុងសារលិខិតចូលរួមរំលែកទុក្ខផ្ញើជូន​លោកប្រធានរដ្ឋ​ To Lam សម្តេចតេជោ​ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកថា ការទទួលមរណភាពរបស់ លោក Nguyen Phu Trong គឺជាការបាត់បង់ដ៏ធំធេងមិនត្រឹមតែ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ តែជាការបាត់បង់ចំពោះបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ សមិទ្ធផលដ៏ឧត្តុងឧត្តម និងស្ថាដៃដ៏ថ្លៃថ្លារបស់ លោកអគ្គលេខាបក្ស Nguyen Phu Trong នឹងត្រូវបានចងចាំក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់ៗ រូបជារៀងរហូត។ លោកអគ្គ​លេខាបក្ស Nguyen Phu Trong បាន​ពង្រឹង​ចំណង​មិត្តភាពជាបងប្អូន​ដ៏រឹង​មាំជាមួយ​ប្រទេស​កម្ពុជា និង​បាន​ខិត​ខំប្រឹង​ប្រែង​អស់រយៈពេលជាច្រើន​ឆ្នាំ ដើម្បី​លើក​កម្ពស់កិច្ច​សហប្រត្តិបត្តិការជិតស្និទ្ធមិន​ត្រឹមតែ​រវាងគណបក្សប្រជាជន និងបក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងរដ្ឋាភិបាល​និងប្រជាជនទាំងពីរ​ផងដែរ។

កាសែតរូបភាពវៀតណាម /VNA

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top