• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ធ្វើសវនកម្មលើការបែងចែកនិងការប្រើប្រាស់ប្រភពធនធានសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត

លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញផ្តល់មតិនៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ Gia Han/ thanhnien.vn)


នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ធ្វើការផ្តល់យោបល់លើរបាយការណ៍ការងារសម្រាប់ឆ្នាំ ២០២១ និងផែនការសវនកម្មឆ្នាំ ២០២២ នៃស្ថាប័នសវនកម្មរដ្ឋ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឱ្យសវនកម្មរដ្ឋផ្តោតលើការធ្វើសវនកម្មការកៀរគរនិងការបែងចែក រួមទាំងការប្រើប្រាស់ប្រភពធនធានសម្រាប់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យមានការផ្សព្វផ្សាយជាសាធារណៈនិងតម្លាភាពក្នុងសកម្មភាពសវនកម្មដើម្បីរឹតបន្តឹងវិន័យហិរញ្ញវត្ថុ ថវិកានិងអនុម័តលើលទ្ធផលសវនកម្មរបស់ប្រជាជននិងសង្គម ដោយមានមូលដ្ឋានត្រួតពិនិត្យឡើងវិញសកម្មភាពសវនកម្ម។ ទាក់ទងនឹងផែនការសវនកម្មសម្រាប់ឆ្នាំ ២០២២ គោលដៅរួមនៅតែត្រូវពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ចជាអាទិភាពកំពូល ធានាវិន័យហិរញ្ញវត្ថុនិងថវិកាព្រមទាំងធានាសុវត្ថិភាពនិងនិរន្តរភាពនៃបំណុលសាធារណៈ ការដោះស្រាយបំណុលអាក្រក់ក្នុងបណ្តាអង្គការឥណទាន។ ទាក់ទងនឹងការធ្វើសវនកម្ម ការកៀរគរ ការបែងចែកនិងការប្រើប្រាស់ធនធានសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “ការប្រឆាំងនឹងជំងឺរាតត្បាតត្រូវតែមានប្រសិទ្ធភាព ប៉ុន្តែក៏មានការចំណាយតិចនិងសន្សំសំចៃចំណាយដែរ។ បញ្ហានេះនៅតែអូសបន្លាយយូរអង្វែងមិនមែនតែមួយថ្ងៃឬ២ថ្ងៃប៉ុណ្ណោះ យើងត្រូវតែគិតគូរពីការប្រមូលផ្តុំធនធានមនុស្សនិងហិរញ្ញវត្ថុសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដែលជាអាទិភាពកំពូលនិងមានការចាំបាច់ក្នុងការប្រើប្រាស់”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top