• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្នើអោយលើកកម្ពស់ថែមទៀត សិទ្ធិនិងការទទួលខុសត្រូវរបស់យុវជន


 ទិដ្ឋភាពនៃកិច្ចប្រជុំ 
 

បន្ត​សម័យប្រជុំលើកទី ៣៧ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃរដ្ឋ​សភា​បាន​ផ្តល់​មតិ​ លើសេចក្តីព្រាងច្បាប់ស្តីពីយុវជន (ធ្វើវិសោធនកម្ម)។ អង្គប្រជុំ​បាន​ស្នើឱ្យ​បញ្ជាក់​បំភ្លឺ​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​យុវជន លក្ខខ័ណ្ឌដើម្បីធានាថា យុវជនអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនចំពោះមុខសង្គម ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ។
 
មតិយោបល់យល់​ស្របនឹងភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មច្បាប់យុវជន។ ថ្វីត្បិត ដូច្នេះក៏ដោយ ត្រូវបែង​ចែក​សិទ្ធិ​និង​កាតព្វកិច្ចរបស់យុវជនអោយដាច់ដោយឡែកពីគ្នា។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យមានបទប្បញ្ញត្តិជាក់លាក់ស្តីពីសិទ្ធិនិងកាតព្វកិច្ចរបស់យុវជន ជាពិសេស​គឺបញ្ជាក់​ច្បាស់​អំពី​បទ​​ប្បញ្ញត្តិ​នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្តីពីលក្ខខណ្ឌធានាសម្រាប់យុវជនក្នុងវិស័យអប់រំ ពលកម្ម កំសាន្ត ការអភិវឌ្ឍ​រាងកាយ រួមទាំងការពារប្រពៃណីជាតិនិងស្មារតីពលរដ្ឋជាដើម។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​មានប្រសាសន៍ថា៖ “បញ្ហាមិនត្រឹមតែស្ថិតត្រង់ថា យុវជនមានសិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​អ្វី​ខ្លះ​ប៉ុណ្ណោះទេ​  ពោលគឺ យុវជនត្រូវលក្ខខណ្ឌអ្វីខ្លះ ដើម្បីពួក​គេអាច​ឈាន​ដល់​ការ​អនុវត្ត​សិទ្ធិនិង​កាតព្វ​កិច្ច​របស់​ពួក​គេចំ​ពោះមុខសង្គម ដោយអនុលោកតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ជាពិសេសជាការអប់រំ បំប៉នសីល​ធម៌​ ប្រពៃណីជាតិ មនសិការពលរដ្ឋ ក្នុងស្ថានភាពបច្ចុប្បន្ន”។
 
ពាក់​ព័ន្ធនឹងគណៈកម្មាធិការជាតិទទួលបន្ទុកយុវជន គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃរដ្ឋសភា​ក៏បា​ន​ឯក​ភាព​នឹង​ការកំ​ណត់របស់ក្រសួងមហាផ្ទៃ​ ជាអ្នកទទួល​ខុសត្រូវ​ចំពោះ​រដ្ឋាភិបាល​សម្រាប់​អនុវត្ត​ភារកិច្ច​នៃការ​គ្រប់​គ្រង​រដ្ឋរបស់​យុវជនផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top