• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម)

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៥ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិ ការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើការស្រាយបំភ្លឺ ការទទួល យក និងការកែសម្រួលច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម)។
សម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនាព្រឹកថ្ងៃទី១៤ សីហា នៅវិមានរដ្ឋសភា។ (រូបថត៖ VGP)

សេចក្តីព្រាងច្បាប់ស្តីពីអត្តសញ្ញាណពលរដ្ឋ (ធ្វើវិសោធនកម្ម) បំពេញបន្ថែម បទប្បញ្ញត្តិស្តីពីការរួមបញ្ចូលព័ត៌មានស្ថេរភាពមួយចំនួនដែលត្រូវបាន ប្រើប្រាស់ យ៉ាងញឹកញាប់របស់ប្រជាពលរដ្ឋ ក្រៅពីព័ត៌មាននៅក្នុងមូលដ្ឋានទិន្នន័យអត្ត សញ្ញាណ ទៅក្នុងអត្តសញ្ញាណប័ណ្ណ។ អត្តសញ្ញាណប័ណ្ណមានសុពលភាពប្រើប្រាស់ ដើម្បីផ្តល់ព័ត៌មានអំពីប្រជាពលរដ្ឋ ហើយស្មើនឹងការបង្ហាញឯកសារដែលផ្ដល់ដោយ អាជ្ញាធរមានសមត្ថកិច្ចជាមួយនឹងព័ត៌មានដែលបានបោះពុម្ព ឬរួមបញ្ចូលក្នុងអត្ត សញ្ញាណប័ណ្ណ។

មុននោះ ក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ កាលពីខែមិថុនាកន្លង ទៅ សមាជិករដ្ឋសភាបានបានចាត់ទុកថា ការផ្លាស់ប្ដូរថ្មីនៃអត្តសញ្ញាណពលរដ្ឋនឹង ជំរុញការផ្លាស់ប្តូរវិធីសាស្រ្តគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ ពីការគ្រប់គ្រងរដ្ឋបាលដោយ ក្រដាសទៅជាទម្រង់អេឡិចត្រូនិក ឆ្ពោះទៅការកសាង និងអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top