• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៣២


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំលើកទី៣២ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថតៈ TTXVN)
 

 សម័យប្រជុំលើកទី៣២ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើក នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ​​២០១៩ នៅទីក្រុងហាណូយ  ក្រោម​អធិបតីភាពរបស់ប្រ ធានរដ្ឋសភាវៀត​ណាម ​លោកស្រី Nguyen Thi Kim Ngan។​

អញ្ជើញ​ថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នៅក្នុង​សម័យ​ប្រជុំ​នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិលើ គម្រោងច្បាប់ចំនួន៥  រួមមាន: គម្រោង​ច្បាប់​ស្តីពីការធ្វើវិសោធនកម្មនិងបំពេញបន្ថែមលើមាត្រាមួយចំនួននៃគម្រោងច្បាប់សវនកម្មរដ្ឋ; គម្រោង​ច្បាប់​សេនាជនស្វ័យការពារ (ធ្វើវិសោធនកម្ម) គម្រោងច្បាប់ស្ថាបត្យកម្ម; គម្រោងច្បាប់អប់រំ (ធ្វើវិសោធន​កម្ម)​ និងគម្រោងច្បាប់បណ្ណាល័យ។ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភានឹងពិចារណា និង​អនុម័ត​លើ​សេចក្តី​​សម្រេច​ចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុកនិងថ្នាក់ឃុំសម្រាប់ដំណា​ក់កាល ២០១៩-២០២១ និង​ពិភាក្សា លើ​បញ្ហាសំខាន់ៗ​មួយចំនួនទៀត។

បន្ទាប់​ពីពិធីបើក ក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភា លោក Phung Quoc Hien គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បានផ្តល់មតិលើគម្រោ​ងច្បាប់ធ្វើវិសោធនកម្ម បំ​ពេញ​បន្ថែម​លើមាត្រា​មួយ​ចំនួន​នៃច្បាប់​សវន​កម្ម​រដ្ឋ។ ច្បាប់ស​វនកម្មរដ្ឋឆ្នាំ ២០១៥ ត្រូ​វបានរដ្ឋសភានីតិកាលទី១​៣អនុម័តនៅក្នុងកិច្ចប្រ​ជុំលើក​ទី៩ និង​មាន​សុពលភាពចាប់ពីថ្ងៃ​ទី១ខែមករាឆ្នាំ២០១៦។​ ប៉ុន្តែ ក្រោយរយៈពេល៣ឆ្នាំអនុ​វត្តន៍​ មក ច្បាប់​សវន​កម្ម​រដ្ឋ​បាន​បង្ហាញនូវការខ្វះខាតមួយ​ចំនួន ដែលទាមទារការស្រា​វជ្រាវ​ ការធ្វើ​វិសោធន​កម្ម​និង​ការ​បំពេញ​បន្ថែម​ឲ្យសម​ស្រប​ផង​ដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top