• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការសួរដេញដោលប្រធានផ្នែក ២ រូប

បន្តសម័យប្រជុំលើកទី២១ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការសួរដេញដោលលើបញ្ហាមួយចំនួន ក្នុងវិស័យតុលាការ និងអយ្យការ។

ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh និងប្រធានអយ្យការប្រជាជនកំពូល Le Minh Tri បានឆ្លើយសំណួរដេញដោលនៅឯកិច្ចប្រជុំ។

ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានបំភ្លឺអំពីដំណោះស្រាយដើម្បីលើកកំពស់គុណភាពនៃការកាត់ក្តី និងការដោះស្រាយសំណុំរឿងរដ្ឋបាល និងព្រហ្មទណ្ឌពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងអំពើពុករលួយ; ការទប់ស្កាត់ និងដោះស្រាយអំពើពុករលួយ និងអវិជ្ជមានក្នុងវិស័យតុលាការ...។

ប្រធានអយ្យការប្រជាជនកំពូលលោក Le Minh Tri បានឆ្លើយសំនួរដេញដោលអំពីដំណោះស្រាយលើកកំពស់គុណភាពនៃការអនុវត្តសិទ្ធិក្នុងការកាត់ទោស និងត្រួតពិនិត្យសកម្មភាពរបស់តុលាការក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ជាពិសេសករណីអាជីវកម្ម សេដ្ឋកិច្ច អំពើពុករលួយ; មិនឲ្យកើតមានឡើងការរំលងទោស បង្កាច់បង្ខូចមនុស្សស្លូតត្រង់ដោយអយុត្តិធម៌៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។

Top