• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការជនជាតិជួបសំណេះសំណាលជាមួយសិស្ស និស្សិត យុវជន ជនជាតិភាគតិចឆ្នើមជាង ១៤០ នាក់

ប្អូនៗគឺជាសិស្សានុសិស្សជនជាតិភាគតិច ដែលទទួលបានរង្វាន់ខ្ពស់ក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិ ការប្រឡងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិ ឬប្រឡងជាប់ក្នុងមហាវិទ្យាល័យដោយបានពន្ទុខ្ពស់ៗ ព្រមទាំងយុវជនជាជនជាតិភាគតិចឆ្នើមលើគ្រប់វិស័យ។
រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh

នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ គណៈកម្មាធិការជនជាតិបានរៀបចំពិធីសំណេះសំណាលជាមួយ សិស្ស និស្សិត យុវជនជនជាតិភាគតិចឆ្នើមឆ្នាំ ២០២៣។ ឆ្នាំនេះ សិស្ស និស្សិត យុវជនជនជាតិភាគតិចចំនួន ១៤៣ នាក់ត្រូវបានជ្រើសរើសលើកតម្កើង។ ប្អូនៗគឺជាសិស្សានុសិស្សជនជាតិភាគតិច ដែលទទួលបានរង្វាន់ខ្ពស់ក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិ ការប្រឡងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិ ឬប្រឡងជាប់ក្នុងមហាវិទ្យាល័យដោយបានពន្ទុខ្ពស់ៗ ព្រមទាំងយុវជនជាជនជាតិភាគតិចឆ្នើមលើគ្រប់វិស័យ។ អញ្ជើញថ្លែងក្នុងពិធីសំណេះសំណាល រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិ លោក Hau A Lenh បានស្នើឲ្យសិស្ស និស្សិត យុវជនដែលត្រូវបានលើកតម្កើងនឹងបន្តរីកសាយភាយរាល់សមិទ្ធិផលដែលសម្រេចបានដល់សហគមន៍ ដើម្បីរួមចំណែកលើកកំពស់ជីវភាពខាងសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិច៖

ជាមួយនឹងសមិទ្ធផលនាពេលបច្ចុប្បន្ននេះ យើងនឹងរួមគ្នាខិតខំប្រឹងប្រែងសម្រេចឲ្យបាននូវសមិទ្ធិផលខ្ពស់នាពេលអនាគត។ យើងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍សហគមន៍របស់ខ្លួនថែមទៀតផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top