• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការចម្រុះវៀតណាម-កូរ៉េខាងត្បូងឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពល

នាថ្ងៃទី២២ ខែធ្នូ នៅទីក្រុងសេអ៊ូល រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាមលោក Nguyen Hong Dien និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិង ថាមពលកូរ៉េខាងត្បូង លោក Moon Sung-wook បានធ្វើជាសហប្រធានសម័យប្រជុំ លើកទី១១ គណៈ កម្មាធិការចម្រុះអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលវៀតណាម-កូរ៉េខាងត្បូង និងសម័យប្រជុំលើកទី៥គណៈ កម្មាធិការចម្រុះអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង។

រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន។

រដ្ឋមន្រ្តីទាំងពីរបានពិភាក្សា ឯកភាពគ្នាលើដំណោះស្រាយនានា ដើម្បីជួយទ្រទ្រង់សហគ្រាសក្នុងការសម្របខ្លួន កាត់បន្ថយការខាតបង់ រក្សាប្រតិបត្តិការ ព្រមទាំងស្វែងរកកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍផងដែរ។

លើវិស័យពាណិជ្ជកម្ម រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា នឹងសហការគ្នាដាក់ពង្រាយដំណោះស្រាយនានា ដើម្បីជួយពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ដូចជាជួយសម្រួលដល់ពាណិជ្ជកម្ម ដោះស្រាយបញ្ហាទាក់ទងដល់របាំងបច្ចេកទេសពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភាកម្ម និងការចែកចាយ។

លើវិស័យឧស្សាហកម្ម ភាគីទាំងពីរនឹងបង្កើនសកម្មភាពសំដៅរឹតបន្តឹងថែមទៀតការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងប្រទេសទាំងពីរ ព្រមទាំងជួយសហគ្រាសទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង FTA នានាដែលវៀតណាមនិងកូរ៉េខាងត្បូងបានចូលរួមចុះហត្ថលេខា; បង្កើនការតភ្ជាប់វិនិយោគ ការផ្លាស់ប្ដូរពាណិជ្ជកម្មលើវិស័យរថយន្ត មេកានិក អេឡិចត្រូនិក វាយនភ័ណ្ឌ និងសារធាតុគីមី។

លើវិស័យថាមពល ភាគីទាំងពីរបានឯកភាពថា នឹងសហការលើកទឹកចិត្តសហគ្រាសនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ ផ្ទេរប្រគល់បច្ចេកវិទ្យា លើវិស័យថាមពល ជាពិសេសគឺបច្ចេកវិទ្យាថ្មីៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki ដើម្បីពិភាក្សាលើខ្លឹមសារមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

Top