• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលបើកកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទ WEF-ASEAN ២០១៨

 នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​​អញ្ជើញ​ធ្វើជាអធិបតី​នៃកិច្ចប្រជុំ​អចិន្ត្រៃយ៍​រដ្ឋាភិបាល​ស្តីពី​ការ​ត្រៀម​រៀប​ចំ​សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន(WEF-ASEAN) ដែលនឹងបានប្រារព្ធឡើងចាប់ពីថ្ងៃទី១​១ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ​២០១៨​ ។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ 

 ដល់​បច្ចុប្បន្ននេះ  មានប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសចំនួន៨ បាន​បញ្ជាក់​ថានឹង​ចូល​រួម​ក្នុង​សន្និសីទ​នេះ ក្រៅពីនោះក៏​មានវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរ​ទេសនិងរដ្ឋមន្រ្តីផ្នែកផ្សេងៗ​ មក​ពី​ប្រទេស​​មួយចំនួ​ន។ ទន្ទឹមជាមួយគ្នានោះ  តំ​ណាងជាង ៨០០រូប​ ជាថ្នាក់​ដឹកនាំ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ជួរមុខ​ពិភព​លោក​​និង​​តំបន់ក៏បានចូលរួមនៅក្នុងសន្និ​សីទលើកនេះផងដែរ​។
​ 
អញ្ជើញ​ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះគឺ​ជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតរបស់វៀតណាមក្នុងឆ្នាំ ២០១៨ ដោយ​រួម​ចំណែក​ផ្សព្វ​ផ្សាយ​រូបភាព​និង​​ឋានៈរបស់វៀតណាមក្នុងតំបន់និងអន្តរជាតិ។ តាមនោះ កិច្ចការត្រៀមរៀបចំត្រូវមានភាពម្ចាស់ការ ដោយ​ធានាថាការទទួលភ្ញៀវពោរពេញដោយភាពរាក់ទាក់រួសរាយ ក្នុងនោះ​មាន​រូបភាព​និង​សកម្ម​ភាព​បង្ហាញ​ពីវ​ប្បធម៌​ដ៏វិសេសវិសាលរបស់វៀតណាមជាមួយភ្ញៀវអន្តរជា​តិ។

 
 ទិដ្ឋភាពនៃកិច្ចប្រជុំ

នាយ​ករដ្ឋមន្រ្តីលើកច្បាស់ថា នេះគឺជាសន្និសីទមានចរិតលក្ខណៈបច្ចេកវិទ្យា ដូច្នេះ​ខ្លឹម​សារ​និង​បរិក្ខា​ដែល​ត្រូវ​បាន​​ប្រើនៅ​ក្នុងសន្និសីទគួរតែឆ្លុះបញ្ចាំងពីស្មារតីនេះ។ ជាមួយនឹងកា​រដែលមានដៃគូអាជីវ​កម្ម​ធំ ៗដែល​ជា​សមាជិក​​នៃវេទិកាសេ​ដ្ឋកិច្ចពិភពលោក តាមនោះ​ នាយករដ្ឋ​មន្ត្រីស្នើ​ឱ្យមាន​វិធាន​ការ​ជម្រុញកា​រផ្ស​ព្វ​ផ្សាយ​អំ​ពី​ឱកា​សសហប្រតិបត្តិការ​ធ្វើអាជីវ​កម្មនៅវៀត​ណាម​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។

Top