• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខ្សែភាពយន្តនាំវប្បធម៌ថៃខិតជិតសាធារណជនវៀតណាម

នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយបានរៀបចំការចាក់បញ្ចាំងជាលើកដំបូងខ្សែភាពយន្ត “Love Destiny ២” កំណែភាពយន្ត។ នេះជាសកម្មភាពដ៏មានអត្ថន័យ ក្នុងគោលបំណងតភ្ជាប់សហគមន៍ជនជាតិថៃនៅទីក្រុងហាណូយ និងទស្សនិកជនវៀតណាម ក្រោយពីការអាក់ខានអស់រយៈពេលជាង ២ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩។ ព្រឹត្តិការណ៍នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយឧស្សាហកម្មភាពយន្តរបស់ថៃ ហើយនាំយកវប្បធម៌ថៃខិតមកជិតយុវជនវៀតណាមផងដែរ។
  ភ្ញៀវអញ្ជើញចូលរួមការចាក់ចញ្ចាំងខ្សែភាពយន្ត។  
  នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយឧស្សាហកម្មភាពយន្តរបស់ថៃ ហើយនាំយកវប្បធម៌ថៃខិតមកជិតយុវជនវៀតណាមផងដែរ។  

Love Destiny ២ ជាខ្សែភាពយន្តមនោសញ្ចេតនាប្រវត្តិសាស្ត្រថៃ ដែលចាប់ផ្ដើមបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងឆ្នាំ ២០២២ របស់អ្នកដឹកនាំរឿង Adisorn Tresirikasem។ ខ្សែភាពយន្តនេះត្រូវបានក្រុមហ៊ុន GDH ៥៥៩ និងទូរទស្សន៍ថៃសហការផលិត ហើយជាគម្រោងមួយក្នុងចំណោមគម្រោងបន្ទាប់ទាំង២ នៃរឿងភាគទូរទស្សន៍ Love Destiny ឆ្នាំ២០១៨ ដែលទទួលបានជោគជ័យយ៉ាងខ្លាំង។ ទោះបីជាមានរយៈពេលរហូតដល់ ១៦៦ នាទីក៏ដោយ ប៉ុន្តែខ្សែភាពយន្តនេះនៅតែទទួលបានការពេញនិយមពីសំណាក់ទស្សនិកជន អាស្រ័យដោយមានរឿងស្នេហាថ្មីទាំងស្រុង បើប្រៀប​ធៀបទៅនឹងកំណែទូរទស្សន៍ ជាមួយនឹងភាពកំប្លែង គួបផ្សំនឹងភាពល្អិតល្អន់ខាងរូបភាពនិងសំឡេង។ ចូលរួមក្នុងការចាក់បញ្ចាំងបង្ហាញខ្សែភាពយន្តនេះ លោកស្រី Morakot Janemathukorn ភារធារីថៃបានឲ្យដឹងថា៖

ការចាក់បញ្ចាំងខ្សែភាពយន្តនេះមានអត្ថន័យសម្រាប់ទាំងជនជាតិថៃ និងវៀតណាម។ ខ្ញុំគិតថា ការយោគយល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ។ ប្រការល្អបំផុតគឺប្រជាជននៃប្រទេសនីមួយៗមានអារម្មណ៍ស្និទ្ធស្នាល និងមនោសញ្ចេតនាសម្រាប់គ្នាទៅវិញទៅមកដូចមិត្តភក្តិអញ្ចឹង។ ប្រការនេះនឹងជួយឲ្យកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែងាយស្រួល ហើយទំនាក់ទំនងកាន់តែជិតស្និទ្ធ

ក្នុងក្របខណ្ឌនៃការចាក់បញ្ចាំងខ្សែភាពយន្ត ស្ថានទូតថៃក៏បានរៀបចំសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជាការប្រឡងអ្នកស្លៀកសំលៀកបំពាក់ថៃស្អាតបំផុត ដោយមានការចូលរួមពីយុវជនវៀតណាមយ៉ាងច្រើនកុះករក្នុងសំលៀកបំពាក់ថៃ។ ទស្សនិកជនដែលមកទស្សនាខ្សែភាពយន្ត ក៏បានរីករាយជាមួយនឹងម្ហូបអាហារថៃផងដែរ។ និស្សិតមួយក្រុម ជំនាញសិក្សាថៃ នៅដេប៉ាតឺម៉ង់សិក្សាបូព៌ា សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ដែលចូលរួម ព្រឹត្តិការណ៍នេះក្នុងសំលៀកបំពាក់នារីថៃ បានចែករំលែកថា៖

ខ្សែភាពយន្តនេះល្បីល្បាញណាស់។ មុនពេលចាប់ផ្តើមរៀនភាសាថៃ ខ្ញុំបានដឹងពីរឿងនេះរួចហើយ។ រឿងនេះត្រូវបានចាក់បញ្ចាំងលើប៉ុស្តិ៍ Today TV កំណែទូរទស្សន៍។ មនុស្សយ៉ាងច្រើនកុះករ សូម្បីតែអ្នកដែលមិនយកចិត្តទុកដាក់ដល់ប្រទេសថៃ ក៏ឃើញថា រឿងនេះល្អណាស់។ រឿងនេះជួយយើងខ្ញុំមានចំណេះដឹងជាច្រើនអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ផ្នត់រស់នៅប្រចាំថ្ងៃរបស់ប្រជាជនថៃតាំងពីសករាជ Ayutthaya។ ខ្ញុំបានមើលរឿងនេះម្តងហើយម្តងទៀត

ខ្សែភាពយន្ត Love Destiny មិនត្រឹមតែជាភាពយន្តនៅប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងនៅ​វៀតណាមក៏មានប្រជាប្រិយភាពខ្លាំងដែរ មិនថាជាកំណែទូរទស្សន៍ ឬភាពយន្ត។ មុននោះ ខ្ញុំបានមើលកំណែទូរទស្សន៍មុនពេលរៀនភាសាថៃ។ ខ្ញុំចូលចិត្តរឿងនេះខ្លាំងណាស់។ វាមិនត្រឹមតែនិយាយអំពីសេចក្ដីស្នេហារវាងបុរស និងស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំយកកត្តាប្រវត្តិសាស្ត្របញ្ចូលទៅក្នុងខ្សែភាពយន្ត ហើយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងខ្សែភាពយន្តគឺត្រឹមត្រូវណាស់ ដែលបានពិពណ៌នាអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗរបស់ថៃ។ ខ្សែភាពយន្តនេះល្អណាស់ ដែលជួយប្រជាជនថៃ និងយុវជនថៃយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ

អ្នកស្រី Ling ជនជាតិថៃនៅវៀតណាម ហើយក៏ជាទស្សនិកជនម្នាក់ដែលបានមកមើលរឿងនេះ បានឲ្យដឹងថា៖

នេះមិនមែនជាលើកដំបូងទេ ដែលខ្សែភាពយន្តថៃត្រូវបានចាក់បញ្ចាំងនៅប្រទេសវៀតណាម។ ខ្ញុំសប្បាយចិត្តណាស់ នៅពេលឃើញជនជាតិវៀតណាមចូលចិត្តខ្សែភាពយន្ត។ ខ្ញុំនៅតែចាំថា នៅពេលដែលជនជាតិវៀតណាម មើលរឿងភាគទូរទស្សន៍តាមអនឡាញ មនុស្សជាច្រើនបានសួរគ្នាទៅវិញទៅមកថា តើគេបានមើលរឿងនេះដែរឬនៅ? គេនិយាយអំពីរឿងនេះសូម្បីតែនៅការិយាល័យការងារផងដែរ។ ប្រការនេះមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជាជនថៃ។ ខ្ញុំមានមោទនភាពព្រោះប្រជាជនវៀតណាមស្រឡាញ់ប្រទេសថៃ ហើយថៃត្រូវបានស្គាល់ដល់យ៉ាងទូលំទូលាយលើពិភពលោក

ក្រោយពីបានចាក់បញ្ចាំងរយៈពេល ៣ សប្តាហ៍នៅប្រទេសវៀតណាម ខ្សែភាពយន្ត Love Destiny បានក្លាយជាខ្សែភាពយន្តថៃដែលលក់ដាច់បំផុតនៅវៀតណាមក្នុងឆ្នាំ ២០២២ ហើយក្លាយជាខ្សែភាពយន្តថៃដែលរកចំណូលបានខ្ពស់បំផុតគ្រប់ពេលនៅប្រទេសវៀតណាមផងដែរ។ ប្រការនេះបានបង្ហាញឲ្យឃើញថា ភាពយន្តថៃកំពុងទទួលបានការពេញនិយមនិងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនវៀតណាម។ ទន្ទឹមនឹងនោះ ទឹកដី មនុស្ស និងវប្បធម៌ថៃ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយកាន់តែជិតស្និទ្ធជាមួយប្រជាជនវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។

Top