• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Thanh Hoa អំពាវនាវឱ្យមានការវិនិយោគ ១២,៥ ពាន់លានដុល្លារ


 ពិធីចុះហត្ថលេខាលើអនុស្សរណៈវិនិយោគរវាងគណៈកម្មាធិ ការប្រជាជនខេត្ត Thanh Hoa និងវិនិយោគិន
 

នារសៀល​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២០ នៅខេត្ត Thanh Hoa ក្រសួងផែន​ការ​និង​វិនិយោគ​បាន​រួម​សហការ​រៀប​ចំ​សន្និសីទ​ជំរុញការ​វិនិយោគ នៅខេត្ត Thanh Hoa ឆ្នាំ ២០២០។
 
ថ្លែងមតិ​ក្នុងសន្និសីទ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh មានបំណង ចង់ឲ្យខេត្ត Thanh Hoa ខិតខំ​ប្រឹង​​ប្រែងដើម្បីឆ្នាំ ២០២០នេះ នឹងទទួលបានលទ្ធផលខ្ពស់បំផុតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយដល់ឆ្នាំ ២០២៥​  Thanh Hoa នឹងស្ថិតក្នុងចំណោមខេត្តឈានមុខគេទូទាំងប្រទេស។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ លោក​ឧប​នាយករដ្ឋមន្ត្រីបានដាស់តឿនឲ្យខេត្ត Thanh Hoa ត្រូវបង្ហើយជាបន្ទាន់ នូវផែន ការមេរបស់ខេត្ត ដំណាក់​កាល ២០២១-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
 
ក្នុងក្រប​ខ័ណ្ឌសន្និសីទជំរុញការវិនិយោគខេត្ត Thanh Hoa ឆ្នាំ ២០២០ មានគម្រោងចំនួន ៣៤ ត្រូវបាន​ប្រគល់​សេចក្តី​សម្រេច​ចិត្ត  និងផ្តល់វិញ្ញាបនប័ត្រវិនិយោគ ក៏ដូចជាពិធីចុះហត្ថលេខាលើអនុស្សរណៈ វិនិ យោគ ដោយ​មាន​ទឹក​ប្រាក់វិនិយោគជិតសរុប ១៥ ពាន់លានដុល្លារ។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Thanh Hoa ក៏បាន​ចុះហត្ថ​លេខាលើ​អនុស្សរណៈ​វិនិយោគ​ លើគម្រោងចំនួន ១៥ ជាមួយវិនិយោគិន ដោយមានទឹកប្រា​ក់វិនិយោគ​ចំនួន ១២,៥ ពាន់លានដុល្លា​រផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top