• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Ninh ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ៤,៨៥ លាននាក់ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣

ឆ្នាំនេះ ខេត្ត Quang Ninh គ្រោងនឹងរៀបចំសកម្មភាពវប្បធម៌ និងកីឡាចំនួន ១៦០ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ខេត្ត Quang Ninh បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៤,៨៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២៨៣.០០០ នាក់ កើនឡើង ២,៣ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឆ្នាំនេះ ខេត្ត Quang Ninh គ្រោងនឹងរៀបចំសកម្មភាពវប្បធម៌ និងកីឡាចំនួន ១៦០ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោក Pham Ngoc Thuy ប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “ខែមេសា គឺជាខែដ៏សំខាន់នៃខេត្ត Quang Ninh ដើម្បីជំរុញតម្រូវការទេសចរណ៍ ជាពិសេសសកម្មភាព Ha Long Carnaval ដើម្បីទាក់ទាញភ្ញៀវទេសចរ។ សម្រាប់ភ្ញៀវទេសចរបរទេស យើងកំពុងផ្សព្វផ្សាយយ៉ាងខ្លាំង និងទទួលបានសញ្ញាវិជ្ជមានពីទីផ្សារកូរ៉េខាងត្បូង និងឥណ្ឌា។ បច្ចុប្បន្ននេះ ខេត្តនេះមានភ្ញៀវចិនឆ្លងកាត់ច្រកទ្វារអន្តរជាតិ Mong Cai ចំនួន ១.០០០នាក់ក្នុងមួយថ្ងៃ។

ឆ្នាំនេះ វិស័យទេសចរណ៍ Quang Ninh មានគោលបំណងទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចំនួន ១៥ លាននាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top