• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Lang Son ប្រកាស​ទទួល​បានកិត្តិនាម​ ​ភូមិ​ទេសចរណ៍​ល្អ​បំផុត​របស់​ពិភពលោក​ឆ្នាំ ២០២៥

ភូមិទេសចរណ៍សហគមន៍ Quynh Son ខេត្ត Lang Son ទើបទទួលបានកិត្តិនាមជា "ភូមិទេសចរណ៍ល្អបំផុតរបស់ពិភពលោកឆ្នាំ ២០២៥" ដែលប្រគល់ដោយអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism)។
ភូមិទេសចរណ៍សហគមន៍ Quynh Son ទាក់ទាញភ្ញៀវទេសចរជាមួយនឹងទេសភាពដ៏ស្រស់បំព្រង។ រូបថត៖ Duc Anh/VOV5

គណរៀបចំបានជ្រើសរើសពីឯកសារចំនួន ២៧០ នៃប្រទេសចំនួន ៦៥ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យគឺតម្លៃស្នូលនៃធនធានធម្មជាតិ និងវប្បធម៌ជនជាតិដើម ហើយទន្ទឹមនឹងនោះ មានសកម្មភាពច្នៃប្រឌិតនិងការប្តេជ្ញាចិត្តអភិវឌ្ឍន៍ទេសចរណ៍ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រី Tran Thi Bich Hanh អនុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Lang Son បានឲ្យដឹងថា៖ “ភ្ញៀវទេសចរណ៍ដែលមកភូមិទេសចរណ៍សហគមន៍ Quynh Son អាចទទួលបានបទពិសោធន៍ដូចជា ផ្ទះឈើផុតពីដីទាំង ១០០% បានបែរមុខទៅទិសខាងត្បូង ឬគ្រួសារទាំង ៤០០ នៅទីនេះសុទ្ធតែមាននាមត្រកូល Dương Cong The ។ នៅទីនេះ ផ្ទះទាំងអស់បានប្រកក្បឿងយិនយ៉ាងប្រពៃណី ហើយប្រជាជនមានចិត្តរស់រាយរាក់ទាក់ និងរក្សាបានវប្បធម៌ប្រពៃណីក្នុងស្រុក”។

ពានរង្វាន់នេះ មិនត្រឹមតែលើកតម្កើងគោលដៅទេសចរណ៍ក្នុងស្រុកមួយនៅខេត្ត Lang Son ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយទេសចរណ៍វៀតណាមក្នុងការតម្រង់ទិស ជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍តាមទិសនិរន្តរភាព មានទំនួលខុសត្រូវ និងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចនិងវប្បធម៌ដល់សហគមន៍ជនក្នុងតំបន់ ក៏ដូចជាកត់សម្គាល់ពីឋានៈរបស់ទេសចរណ៍ Lang Son នៅលើផែនទីទេសចរណ៍ពិភពលោកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top