• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Kon Tum និងខេត្តស្ទឹងត្រែង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ

នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុង Kon Tum គណៈកម្មាធិការប្រជាជនខេត្ត Kon Tum និងគណៈកម្មាធិការរដ្ឋាបាលខេត្តស្ទឹងត្រែង (កម្ពុជា) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការងារសម្របសម្រួល សំដៅពង្រឹង ពង្រីក និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ (រូបថត៖ VOV)

ថ្លែងក្នុងពិធីនេះ លោក Le Ngoc Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានអះអាងថា បើទោះបីជាខេត្ត Kon Tum និងខេត្តស្ទឹងត្រែងមិនមានព្រំដែនរួមនោះទេ ប៉ុន្តែលក្ខខណ្ឌធម្មជាតិ ធនធាន និងរចនាសម្ព័ន្ធដីនៅតែមានភាពស្រដៀងគ្នាជាច្រើន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យមានការយកចិតទុកដាក់ដូចគ្នា។ “ដើម្បីបន្តទាញយក និងពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ភាគីទាំងពីរបានស្នើទិសដៅ និងទម្រង់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ទូលំទូលាយ និងឈានមុខគេលើគ្រប់វិស័យ។ អាស្រ័យហេតុនេះ ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែជាក់ស្តែង រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តនីមួយៗ រួមចំណែកថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តទាំងពីរ និងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម”។

ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នារវាងមូលដ្ឋានទាំងពីរ ភាគីទាំងពីរបានឯកភាពថា ក្នុងវិស័យសេដ្ឋកិច្ចនិងសេវាកម្មនឹង ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម។ ក្នុងវិស័យវប្បធម៌សង្គម ភាគីទាំងពីរនឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យអប់រំ វប្បធម៌ និងជួយឧបត្ថម្ភជនវៀតណាមនៅខេត្តស្ទឹងត្រែង។ ក្នុងវិស័យសុខាភិបាល ខេត្តទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការបង្ការជំងឺ និងបណ្តុះបណ្តាលធនធានវិជ្ជសាស្រ្តផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលប្តេជ្ញា​ប្រដេញតាម​បដិវត្តន៍នៃការ​ផ្លាស់​ប្តូរ​ឌីជីថលយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព

រដ្ឋាភិបាលប្តេជ្ញា​ប្រដេញតាម​បដិវត្តន៍នៃការ​ផ្លាស់​ប្តូរ​ឌីជីថលយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព

នាយករដ្ឋមន្ត្រីវៀតណាមសលោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិដឹកនាំការផ្លាស់ប្តូរឌីជីថលបានសង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងព្រឹត្តិការណ៍អបអរសាទរទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី ១២ តុលា នៅទីក្រុងហាណូយ។

Top