• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Khanh Hoa ចាប់ផ្តើមសាងសង់ផ្ទះដែលរងការបំផ្លាញទាំងស្រុងដោយគ្រោះ​មហន្តរាយធម្មជាតិ

នាថ្ងៃទី ៤ ខែធ្នូ នៅឃុំ Dien Dien ខេត្ត Khanh Hoa បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្ទះសម្បែងជូនចពោះក្រុមគ្រួសារដែលត្រូវបានបំផ្លាញទាំងស្រុងដោយគ្រោះមហន្តរាយធម្មជាតិ។

ខេត្ត Khanh Hoa ចាប់ផ្តើមសាងសង់ផ្ទះដែលរងការបំផ្លាញទាំងស្រុងដោយគ្រោះមហន្តរាយធម្មជាតិ។ រូបថត៖ nhandan.vn

នៅក្នុងពិធីបើកការដ្ឋានសាងសង់ លោក Tran Phong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានចេញបទបញ្ជាឱ្យដាក់ពង្រាយ "ប្រតិបត្តិការ Quang Trung" និងបានចាប់ផ្តើមសាងសង់ផ្ទះសម្រាប់គ្រួសារមួយនៅក្នុងភូមិ Tay 2 ឃុំ Dien Dien ដែលត្រូវបានដួលរលំក្នុងអំឡុងពេលទឹកជំនន់នាពេលថ្មីៗនេះ។

លោក Tran Phong បានស្នើឱ្យបណ្តាមន្ទីរ ផ្នែក និងអាជ្ញាធរមូលដ្ឋាន រៀបចំផែនការជាបន្ទាន់ ដើម្បីគាំទ្រដល់ការសាងសង់ថ្មី នូវផ្ទះដែលត្រូវបានដួលរលំ និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ធ្ងរ ព្រមទាំងផ្តោតធនធានទាំងអស់ដើម្បីបញ្ចប់ការសាងសង់គម្រោងឲ្យទាន់ពេលវេលា ធានាគុណភាព និងប្រគល់ជូនឲ្យប្រជាជនមុនឱកាសបុណ្យតេតប្រពៃណី។

យោងតាមខេត្ត Khanh Hoa ទឹកជំនន់នាពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្ស ២២ នាក់ស្លាប់ ២០ នាក់រងរបួស ផ្ទះសម្បែងចំនួន ៨៩ ខ្នងត្រូវបានដួលរលំទាំងស្រុង និងផ្ទះ ២៩៤ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យុទ្ធនាការ "Quang Trung" ដែលខេត្ត Khanh Hoa បានដាក់ពង្រាយចាប់ពីថ្ងៃទី ៤ ខែធ្នូ គឺជាសកម្មភាពដ៏មានអត្ថន័យមួយ ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក ដោយបន្ថែមការលើកទឹកចិត្តដល់ប្រជាជនឱ្យជំនះលើការលំបាក ស្ថេរភាពលំនៅដ្ឋាន និងឈានឡើងក្នុងជីវភាពរស់នៅរបស់ខ្លួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top