• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាសមាជិកនៃ “បណ្តាញ​ទីក្រុងសិក្សាសកល​“

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO ) កាលពីថ្ងៃទី ៤ ខែធ្នូ បានប្រកាសទីក្រុងចំនួន ៧២ មកពីប្រទេសចំនួន ៤៦ ជាសមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការ UNESCO រួមទាំងទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។

ទេសភាព​បឹង​ Guom ដែល​ចាត់ទុក​ជា​និមិត្តរូបឲ្យ​វប្បធម៌​ នៅ​រដ្ឋធានីហាណូយ។ រូបថត៖ VNA

នេះជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ ឈរ និងភាពច្នៃប្រឌិតរបស់ទីក្រុងហាណូយ ក្នុងការកសាងសង្គមសិក្សាដ៏ទូលំទូលាយ ដែលប្រជាជនគ្រប់រូបមានឱកាសសិក្សារៀនសូត្រអស់មួយជីវិត ដោយរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ច្នៃប្រឌិត និងបរិយាប័ន្ន។ ការចូលរួមបណ្តាញទីក្រុងសិក្សាសកលនឹងជួយទីក្រុងហាណូយមានឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរការត្រិះតិះ ចំណេះដឹង និងបទពិសោធន៍ជាមួយទីក្រុងសិក្សាផ្សេងទៀតនៅជុំវិញពិភពលោក និងជាមួយអ្នកជំនាញឈានមុខគេលើពិភពលោកក្នុងវិស័យអប់រំ។ រដ្ឋធានីហាណូយក៏នឹងមានឱកាសកាន់តែច្រើនក្នុងការទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំជាមួយទីក្រុងសិក្សាផ្សេងទៀត ដោយក្លាយជាគំរូសម្រាប់ការកសាងសង្គមសិក្សា និងជាចំណុចភ្លឺនៅក្នុងតំបន់ ក្នុងកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ និងច្នៃប្រឌិត។

លោកស្រី ង្វៀន ធីវ៉ាន់អាញ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ បានអះអាងថា នេះជាសេចក្តីរីករាយរួមសម្រាប់ទីក្រុងហាណូយ និងប្រទេសជាតិទាំងមូល។ រូបថត៖  VNA ផ្សាយ

ដូច្នេះហើយ រហូតមកដល់ពេលនេះ វៀតណាមមានទីក្រុងចំនួន ៦ ហើយ ដែលត្រូវបានទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សាសកល"។ មុនទីក្រុងហាណូយ មានទីក្រុង Sa Dec ទីក្រុង Cao Lanh (ខេត្ត Dong Thap) ទីក្រុង Vinh (ខេត្ត Nghe An) ទីក្រុង Son La (ខេត្ត Son La) និងទីក្រុងហូជីមិញ ត្រូវបានទទួលស្គាល់ជាសមាជិកនៃបណ្តាញនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top