• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Dong Thap រៀបចំពិធីជួបជុំអបអរសាទរខួបលើកទី ៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា

ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយផ្តើមចេញពីប្រពៃណីនៃសាមគ្គីភាព ភាពស្អិតរមួត និងការជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ កងទ័ពស្ម័គ្រចិត្ត វៀតណាមបានប្រកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជាក្នុងការក្រោកឈរឡើង តស៊ូប្រឆាំងប៉ុល ពត ហើយដណ្ដើមបានជ័យជំនះនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៧៩។
  និស្សិតវៀតណាមនិងកម្ពុជារួមគ្នាសម្ដែងសិល្បៈក្នុងពិធីជួបជុំ។ (រូបថត៖ LHTCHNVN)  

នារសៀលថ្ងៃទី ២៥ មិថុនា នៅទីក្រុង Cao Lanh គណៈកម្មាធិការប្រជាជនខេត្ត Dong Thap រៀបចំពិធីជួបជុំអបអរសាទរខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ ក្នុងជំនួបនេះ អនុប្រធានមជ្ឈិមគណៈកម្មាធិការ សមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Thach Du បានឲ្យដឹងថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងទាំងពីរដែលមានទំនាក់ទំនងប្រពៃណីល្អប្រសើរ។ ប្រជាជាតិទាំងពីរបានសាមគ្គី ចែករំលែក និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាកវេទនាដោយរួមគ្នាជំនះពុះពារលើការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ។ ឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយផ្តើមចេញពីប្រពៃណីនៃសាមគ្គីភាព ភាពស្អិតរមួត និងការជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ កងទ័ពស្ម័គ្រចិត្តវៀតណាមបានប្រកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជាក្នុងការក្រោកឈរឡើង តស៊ូប្រឆាំងប៉ុល ពត ហើយដណ្ដើមបានជ័យជំនះនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៧៩។ នេះជាជ័យជម្នះដ៏មានអត្ថន័យប្រវត្តិសាស្ត្រមហិមារ ដែលនាំប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រស់រានមានជីវិតឡើងវិញ ហើយឈានចូលយុគសម័យឯករាជ្យ និងសេរីភាព។

រីឯខ្លួនវិញ លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជា មានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ដែលបានរួបរួម ប្រកៀកស្មារជាមួយគ្នាជំនះពុះពារលើការលំបាក ដើម្បីប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងជីវភាពធូរធារសម្រាប់ប្រជាជន។ ការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាមបានចូលរួមចំណែកនាំ កម្ពុជាពីប្រជាជាតិមួយដែលរងទុក្ខវេទនា និងបែកបាក់គ្នាដោយសារសង្គ្រាម ទៅជាប្រទេសឯកភាពដោយមានសន្តិភាពពេញលេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top