• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Dong Thap ខិតខំធ្វើឱ្យផ្ទៃដីដាំដុះស្រូវ ១០០% ត្រូវបានផ្តល់លេខកូដ ក្នុងឆ្នាំ២០២៥

លោក Le Quoc Dien អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Dong Thap បានឲ្យដឹងថា ខេត្ត Dong Thap បានចេញផែនការសកម្មភាពផ្តល់ និងគ្រប់គ្រងកូដតំបន់ដាំដុះនិងរោងជាងវេចខ្ចប់ និងការអនុវត្តផលិតកម្ម ដោយភ្ជាប់នឹងការស្វែងរកប្រភព ផលិតផលប្រកបដោយសុវត្ថិភាពក្នុង រយៈពេល ២០២២ -២០២៥ ។
  វាលស្រែដ៏ធំល្វឹងល្វើយនៅខេត្ត Dong Thap Muoi នៅរដូវប្រមូល​ផលស្រូវ ។ រូបថត៖ Le Minh

កសិករនៅខេត្ត Dong Thap Muoi ប្រើប្រាស់ម៉ាស៊ីនកសិកម្មទំនើបៗក្នុងសកម្មភាពផលិត និងប្រមូលផលស្រូវ។ រូបថត៖ Le Minh

  ខ្សែសង្វាក់នៃការច្រូតកាត់ និងដឹកជញ្ជូនស្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងវាលស្រែ ដុងថាប់មឿយ។ រូបថត៖ Le Minh

នៅឆ្នាំ២០២២ ផ្ទៃដីដាំដុះស្រូវរបស់ខេត្តនេះដេល​ផ្តល់​លេខ​កូដមាន ៥២.៧៧៧ហិកតា។ គោល​ដៅ​នៃ​ឆ្នាំ​២០២៥ ខេត្ត Dong Thap ​នឹងផ្តល់លេខកូដនៃ​តំបន់​ដាំ​ស្រូវ​ឱ្យ​បាន ​១០០%​ នៃផ្ទៃដី។

ថ្មីៗនេះ ស្រុក Thap Muoi មានផ្ទៃដីស្រូវជាង ២៣០០ ហិកតា ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានលេខកូដតំបន់ដាំដុះស្រូវដោយនាយកដ្ឋានការពាររុក្ខជាតិ។ ស្ថាន​ប័ន​ពាក់ព័ន្ធ​នៃខេត្ត Dong Thap បានចុះពិនិត្យឯកសារបច្ចេកទេស និងធ្វើការអង្កេតលើផ្ទៃដីដាំដុះស្រូវចំនួន  ដែលស្នើសុំលេខកូដតំបន់ដាំដុះនៅឃុំ My Dong និងតំបន់ដាំដុះស្រូវចំនួន  ដែលស្នើសុំលេខកូដតំបន់ដាំដុះនៅឃុំ Lang Bien ស្រុក Thap Muoi ។ តាមរយៈការត្រួតពិនិត្យ និងការវាយតម្លៃ លេខកូដតំចំនួន ១២ នៃផ្ទៃដាំ​ដុះស្រូវ​  នៅក្នុងឃុំចំនួន ០២ បានឆ្លើយតប TCCS 774:2020/BVTV មានលក្ខខ័ណ្ឌ​គ្រប់គ្រាន់ ដើម្បី​ផ្តល់លេខកូដតំបន់សម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដោយនាយកដ្ឋានការពាររុក្ខជាតិ។

តាមនោះ ឃុំ Lang Bien ទទួលបានលេខកូដតំបន់ដាំដុះស្រូវ ១.២៤៦ ហ.ត ផលិតពូជស្រូវ Dai Thom ០៨ និង OM ១៨; ឃុំ My Dong មានផ្ទៃដី .០៩៥ ហិកតា ផលិតពូជស្រូវ OM ១៨ ដែលត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ។ ខេត្ត Thap Muoi បានកំណត់គោលដៅថា ដល់ដំណាច់ឆ្នាំ ២០២២ នឹងមានស្រូវចំនួន .៩៧៧ ហិកតា ដែលនឹងត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ។

ដើម្បីឆ្លើយតបនឹងបទប្បញ្ញត្តិស្តីពីការផ្តល់លេខកូដតំបន់ដាំដុះ ខេត្ត Dong Thap ផ្តោតលើការកសាងតំបន់ផលិតទំនិញប្រមូលផ្តុំ និងទ្រង់ទ្រាយធំ ធានាសុវត្ថិភាពជំងឺ អនុវត្តស្តង់ដារបច្ចេកទេសសម្រាប់ផលិតកម្មប្រកបដោយនិរន្តរភាព។ (VietGAP, GlobalGAP, ..) ឬតាមសំណើជាក់លាក់របស់ទីផ្សារនីមួយៗ។

ខេត្ត Dong Thap ក៏ផលិតអង្ករប្រកបដោយនិរន្តរភាព ធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព តម្លៃបន្ថែមខ្ពស់ និងតាមតម្រូវការទីផ្សារ។ ផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម តាមរយៈការកាត់បន្ថយថ្លៃនៃជី ថ្នាំ និងគ្រាប់ពូជ។ លើស​ពី​នេះ​ទៀត លើក​កម្ពស់​គុណភាព​អង្ករ បង្កើន​ផ្ទៃដីដាំ​សម្រាប់ពូជស្រូវ​ដែលបានបញ្ជាក់​ ពូជស្រូវ​ដែល​មាន​គុណភាព ពូជ​ស្រូវ​ក្រអូប​ពិសេស; ខិតខំ​បង្កើន​ប្រាក់​ចំណេញ​ដល់​កសិករ​ដាំ​ស្រូវ​ពី ៣៥-៤០%។

ខេត្ត Dong Thap ជំរុញ​ការ​អភិវឌ្ឍ​ការ​កែច្នៃ​យ៉ាង​ស៊ីជម្រៅ​នៃ​ផលិតផលធ្វើពី​អង្ករ និង​អនុផល; ធ្វើពិពិធកម្មផលិតផលកែច្នៃ ទាញយកសក្តានុពលនៃដំណើរការកែច្នៃអង្ករ ដើម្បីបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់តម្លៃដូចជា៖ ប្រេងអង្ករ នំអង្ករ ម្សៅអង្ករ ផលិតផលអាហារបំប៉ន អាហារមុខងារពីអង្ករ គ្រឿងសំអាងពីអង្ករ ... ដើម្បីកសាងម៉ាកយីហោសម្រាប់អង្ករ៕

កាសែតរូបភាពវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top