• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Binh Duong គឺជាតំបន់សំខាន់មួយដែលត្រូវការការយកចិត្តទុកដាក់របស់រដ្ឋាភិបាល

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យនៅទីតាំងមួយចំនួន គណៈប្រតិភូរដ្ឋាភិបាលបានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong ស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចុះត្រួតពិនិត្យការងារព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យពហុព្យាបាល Binh Duong (រូបថត៖ VOV)


នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាល បានចុះពិនិត្យមើលការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាត ត្បាតកូវីដ ១៩ នៅខេត្ត Binh Duong រួមទាំងមន្ទីរពេទ្យពហុព្យាបាល Binh Duong រួនិងទៅទស្សនា ពិនិត្យមើលស្ថានភាពសកម្មភាពផលិតកម្មនិងការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅរោងចក្រទឹកដោះគោវៀតណាម ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) នៅទីរួមខេត្ត Ben Cat ផងដែរ។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យនៅទីតាំងមួយចំនួន គណៈប្រតិភូរដ្ឋាភិបាលបាន ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong ស្តីពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត។ នៅក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា ខេត្ត Binh Duong មានទីតាំងសំខាន់នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ខាងត្បូង ហើយក្នុងស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញដូចបច្ចុប្បន្ននេះ ខេត្តត្រូវអនុវត្តន៍ទាំងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាសុខភាពជូនប្រជាជន ហើយ Binh Duong គឺជាតំបន់សំខាន់មួយ ដែលត្រូវការការយកចិត្តទុកដាក់របស់រដ្ឋាភិបាលផងដែរ។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តនាពេលខាងមុខនេះ អាចនឹងមានភាពស្មុគស្មាញ ពិបាកគ្រប់គ្រង ព្រោះប្រភពនៃករណី F0 មិនទាន់ដឹងនៅឡើយទេ។ ប្រសិនបើមិនគ្រប់គ្រងបានល្អ វានឹងជះឥទ្ធិពលដល់ការអនុវត្តភារកិច្ចនយោបាយទាំងមូលចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំដែរ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតែម្តង។ តាមនោះ ខេត្តត្រូវតាមដានស្ថានការណ៍ ឱ្យបានដិតដល់ បង្កើតសេណារីយ៉ូសមស្របប្រកបដោយប្រសិទ្ធភាព។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គោលដៅរបស់ខេត្តគឺត្រូវប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ដោយមិនទុកឲ្យជំងឺឆ្លងរាលដាលក្នុងតំបន់ឧស្សាហកម្ម។ ជាពិសេសនៅតែត្រូវធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខសង្គមនិងធានាដល់ជីវភាពរស់នៅរបស់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកប្រាជ្ញនិងមិត្តភក្តិអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកប្រធានហូជីមិញ

អ្នកប្រាជ្ញនិងមិត្តភក្តិអន្តរជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកប្រធានហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥) អ្នកប្រវត្តិសាស្ត្រ អ្នកនយោបាយ និងមិត្តភក្តិអន្តរជាតិជាច្រើនបានចែករំលែក និងវាយតម្លៃយ៉ាងស៊ីជម្រៅអំពីតួនាទី និងឥទ្ធិពលរបស់លោកប្រធានហូជីមិញ ចំពោះប្រវត្តិសាស្ត្រវៀត ណាមនិងពិភពលោក។

Top