ពិធីប្រកាសតម្លៃជាសកលដ៏លេចធ្លោនៃបេតិកភណ្ឌវប្បធម៌ពិភពលោក Yen Tu - Vinh Nghiem - Con Son, Kiep Bac ត្រូវបានធ្វើឡើងនាយប់ថ្ងៃទី ១៧ ខែសីហា កន្លងទៅ។ (រូបថត៖ VOV)
“ក្នុងឱកាសនេះ ខេត្តក្វាងនិញនឹងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់រយៈពេល មួយសប្ដាហ៍ ដែលតភ្ជាប់គ្នា ចាប់ពីវប្បធម៌ ម្ហូបអាហារ ការស្វែងយល់អំពីព្រះពុទ្ធ សាសនានិកាយ Truc Lam។ លើសពីនេះ នឹងមានកម្មវិធីតន្ត្រីមួយ ដើម្បីឲ្យប្រជាជន និងភ្ញៀវទេសចរចូលរួម និងទទួលបានបទពិសោធន៍នានានៅខេត្តក្វាងនិញ”។
ព្រឹត្តិការណ៍រាប់ថយក្រោយ សួរស្ដីឆ្នាំថ្មី ២០២៦ នៅទីលាន ៣០ តុលា សង្កាត់ ហាឡុង នាថ្ងៃទី ៣១ ខែធ្នូ គ្រោងនឹងទាក់ទាញអ្នកចូលរួមជិត ៥០.០០០ នាក់។ នេះគឺជាព្រឹត្តិការណ៍លេចធ្លោចុងក្រោយក្នុងឆ្នាំ ២០២៥ របស់មូលដ្ឋាន ដែលជាការ កត់សម្គាល់នូវភាពជោគជ័យរបស់ខេត្តក្វាងនិញក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ទ្រង់ទ្រាយធំជាបន្តបន្ទាប់ពេញមួយឆ្នាំកន្លងទៅ៕







