• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត ក្រុងនានាទូទាំងប្រទេស អនុវត្តន៍យ៉ាងសកម្មការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19

ក្នុងអំឡុងពេលនេះ ការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 ត្រូវបានខេត្ត ក្រុងនានាទូទាំងប្រទេសអនុវត្តយ៉ាងខ្លាំងក្លា។

ការបាញ់ថ្នាំសម្លាប់មេរោគនៅទីក្រុង Hai Phong



នៅខេត្ត Yen Bai បានបង្កើតក្រុមការងារចំនួន ៧ ដើម្បីដឹកនាំ ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19 នៅតាមស្រុកនិងទីប្រជុំជនក្នុងខេត្ត។ ក្នុងអំឡុងពេលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមីនា ក្រុមការងារទាំង ៧ នេះ បានចុះទៅពិនិត្យនិងស្វែងយល់ពីស្ថានភាពជាក់ស្តែង អំពីការងារដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Quang Nam បានសម្រេចចិត្ត ផ្អាករាល់សកម្មភាពដែលមិនចាំបាច់នៅក្នុងខេត្តទាំងមូល ដោយស្នើសុំឲ្យបញ្ឈប់នូវសកម្មភាពប្រមូលផ្តុំដែលមានមនុស្សច្រើន; បញ្ឈប់ទាំងស្រុងរាល់សកម្មភាពសាសនា និងសកម្មភាពដែលមានមនុស្ស ២០ នាក់ឬច្រើនជាងឡើងទៅ។ ក្រៅពីនេះប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត លោក Le Tri Thanh បានចេញលិខិតបិទជាបណ្តោះអាសន្ននូវរាល់ច្រកព្រំដែនសំខាន់ៗ និងច្រករបៀង នៅតាមព្រំដែនវៀតណាម - ឡាវ ចាប់ពីថ្ងៃទី ២៨ ខែមីនាដល់ថ្ងៃទី ២០ ខែមេសា។

នាថ្ងៃទី ២៨ ខែមីនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានចេញលិខិតស្នើសុំទៅមន្ទីរទេសចរណ៍ឲ្យបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធនឹងការទៅលេងកំសាន្តនៅតាមឆ្នេរសមុទ្រសាធារណៈ និងកន្លែងងូតទឹកសាបជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top