កាលពីថ្ងៃទី ២៧ មករារួមជាមួយនឹងបុណ្យតេតដាំដើមឈើដឹងគុណលោកប្រធានហូជីមិញជារៀងរហូត ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី វៀតណាម Pham Minh Chinh បំផុសនៅមណ្ឌលកេរ្កិ៍ដំណែល K9 - Da Chong ស្រុក Ba Vi ទីក្រុងហាណូយនោះ ខេត្តក្រុងជាច្រើននៅទូទាំងប្រទេសក៏បានបំផុសបុណ្យតេតដាំដើមឈើដោយមានការជួយជ្រោយជ្រែងរបស់ប្រជាជនយ៉ាងច្រើនកុះករ។
នៅទីក្រុង Hung Yen ខេត្ត Hung Yen សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong រូមជាមួយប្រធានគណៈកម្មការចលនាមហាជន លោកស្រី Bui Thi Minh Hoai លេខាគណៈកម្មាធិការបក្សខេត្ត Hung Yen លោក Nguyen Huu Nghia និងប្រជាជនយ៉ាងច្រើនកុះករក្នុងខេត្តបានចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ។ អញ្ជើញថ្លែងក្នុងកម្មវិធីនេះ លោក Vo Van Thuong បានអះអាងថា នេះគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បង្ការ ប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយធម្មជាតិ សម្រួលអាកាសធាតុ និងកែលម្អបរិស្ថានអេកូឡូស៊ី។
នៅទីក្រុង Hai Phong បុណ្យតេតដាំដើមឈើរត្រូវបានបំផុសនៅតាមខ័ណ្ឌ និងស្រុកជាច្រើនដូចជា៖ ខ័ណ្ឌ Hai An ខ័ណ្ឌ Kien An និងស្រុក Thuy Nguyen។