• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្តក្វាងនិញ បង្កើតតំបន់ការពារសមុទ្រ ដែលមាន​ទំហំជាង ១៨,០០០ ហិកតា

គណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ ទើបបានចេញសេចក្តីសម្រេចបង្កើតតំបន់អភិរក្សសមុទ្រ Co To – Dao Tran សំដៅការពារផ្កាថ្ម សាទ្វសមុទ្រដ៏កម្រ និងអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីប្រកបដោយចីរភាព។

តំបន់អភិរក្សសមុទ្រ Co To – Dao Tran មានផ្ទៃដីសរុប ១៨.៤១៤,៩២ ហិកតា។ រូបថត៖ baoquangninh.vn

គម្រោងអភិរក្សសមុទ្រ Co To – Dao Tran មានផ្ទៃដីសរុបជាង ១៨,៤០០ ហិកតា ដោយតំបន់ស្នូលរួមមានតំបន់ការពារយ៉ាងតឹងរ៉ឹង តំបន់ស្តារអេកូឡូស៊ី និងតំបន់សេវាកម្មរដ្ឋបាល ដែលលាតសន្ធឹងលើផ្ទៃដីជាង ១៣,២០០ ហិកតា។ គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិរក្សជីវៈចម្រុះជាតិ អភិវឌ្ឍសេដ្ឋកិច្ចសមុទ្របៃតង និងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញទេសចរណ៍អេកូឡូស៊ី ការស្រាវជ្រាវវិទ្យាសាស្ត្រ និងជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់សហគមន៍ជនក្នុងតំបន់។

យោងតាមគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ តំបន់អភិរក្សនេះនឹងជួយការពារ និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធម្មជាតិពិសេសដូចជា ផ្កាថ្ម ព្រៃកោងកាង តំបន់ជំនោរថ្ម ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប្រភេទសត្វសមុទ្រដ៏មានតម្លៃដូចជា អណ្តើកបៃតង អណ្តើកស្បែក ផ្សោតសចិន និងផ្សោតគ្មានព្រុយ។ លើសពីនេះ តំបន់អភិរក្សនេះនឹងបម្រើការស្រាវជ្រាវវិទ្យាសាស្ត្រ ការអប់រំ និងធ្វើអាជីវកម្មនូវតម្លៃដែលមិនបាត់បង់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងទេសភាពកោះសម្រាប់ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍ផ្សងព្រេង និងទេសចរណ៍រមណីយដ្ឋាន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ទីក្រុងហាណូយលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាខ្ពស់ និងជីវបច្ចេកវិទ្យា ក្នុងការរក្សាទុក និងកែច្នៃផលិតផលកសិកម្ម

ទីក្រុងហាណូយលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាខ្ពស់ និងជីវបច្ចេកវិទ្យា ក្នុងការរក្សាទុក និងកែច្នៃផលិតផលកសិកម្ម

នៅថ្ងៃទី ២៩ ខែកញ្ញា មន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ សហការជាមួយសមាគមបញ្ញវន្តស្ត្រីទីក្រុងហាណូយ បានរៀបចំវេទិកា "ការអនុវត្តបច្ចេកវិទ្យាខ្ពស់ ជីវបច្ចេកវិទ្យា និងការវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងការរក្សាទុក និងកែច្នៃកសិផល"។

Top