• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខុទ្ទកាល័យរដ្ឋសភាវៀតណាមនិងហុងគ្រី សហការនិងផ្លាស់ប្តូរបទពិសោធន៍

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong បានជួបពិភាក្សាការងារជាមួយប្រធានខុទ្ទកាល័យរដ្ឋសភាហុងគ្រី លោក Such Gyorgy។
  អគ្គលេខាធិការដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong និងអគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋសភាហុងគ្រីលោក Such Gyorgy (រូបថត៖ Van Diep/TTXVN)  
  ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ Van Diep/TTXVN)  

អគ្គលេខាធិការរដ្ឋសភា លោក Bui Van Cuong សង្ឃឹមថា ស្ថាប័នមុខងាររបស់រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំការទទួលស្វាគមន៍យ៉ាងត្រចះត្រចង់ និងមានប្រសិទ្ធភាពចំពោះគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋសភាសមាគម និងទីភ្នាក់ងារនានានៃរដ្ឋសភា ទៅទស្សនា និងធ្វើការនៅប្រទេសនីមួយៗ។ លោក  Bui Van Cuong ក៏បានស្នើឱ្យប្រធានខុទ្ទកាល័យរដ្ឋសភា ហុងគ្រី Such Gyorgy ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ការងារ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងកម្មាភិបាលនៃខុទ្ធកាល័យរដ្ឋសភានៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានខុទ្ទកាល័យរដ្ឋសភាហុងគ្រី Such Gyorgy បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាវៀតណាមបានបង្កើតក្រុមសភាមិត្តភាពវៀតណាម - ហុងគ្រី ហើយចាត់ទុកថា រដ្ឋសភាហុងគ្រីក៏កំពុងជំរុញការបង្កើតក្រុមសភាមិត្តភាពហុងគ្រី-វៀតណាមផងដែរ។ ដោយយល់ស្របនឹងសំណើរបស់លោកអគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ ប្រធានខុទ្ទកាល័យរដ្ឋសភាហុងគ្រីបានសង្កត់ធ្ងន់លើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលបានចុះហត្ថលេខាដោយប្រធានរដ្ឋសភាទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue កាលពីខែមិថុនាឆ្នាំ ២០២២កន្លងមក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top