• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំដល់ឆ្នាំ ២០៤៥ ខេត្ត​ថាញ់ ហ័រ នឹងក្លាយជាខេត្តអភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងជាខេត្តគំរូរបស់ប្រទេសជាតិទាំងមូល

បន្តកម្មវិធីការងារនៅខេត្ត ថាញ់ ហ័រ (Thanh Hoa) នាព្រឹកថ្ងៃទី៥ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ថាញ់ ហ័រ ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ប្រធានរដ្ឋ លឿង គឿង បានធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Thanh Hoa។ រូបថត៖ VNA

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋលោក លឿង គឿង បានស្នើឲ្យខេត្ត ថាញ់ ហ័រ ខិតខំប្រែក្លាយខេត្តទៅជាមជ្ឈមណ្ឌលសំខាន់នៃតំបន់ភាគកណ្តាលប៉ែកខាងជើង និងទូទាំងប្រទេស ក្នុងវិស័យថាមពល និងកែច្នៃ;  វិស័យកសិកម្មមានតម្លៃបន្ថែមខ្ពស់។ នៅឆ្នាំ ២០៤៥ នឹងក្លាយជា "ខេត្តដែលមានការអភិវឌ្ឍទូលំទូលាយ និងជាគំរូនៃប្រទេសទាំងមូល"។ ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញមានប្រសាសន៍ថា៖ “ខេត្តបន្តបំពេញឲ្យបានល្អការងាររៀបចំផែនការមេ; ក្នុងនោះ ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការមេសម្រាប់ខេត្ត ថាញ់ ហ័រ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ រៀបចំនិងអនុវត្តឱ្យបានល្អនូវយន្តការ និងគោលនយោបាយជាក់ស្តែង ដើម្បីអភិវឌ្ឍន៍ខេត្ត ថាញ់ ហ័រ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការ និងមានការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបណ្តាមូលដ្ឋាននៅតំបន់ភាគកណ្តាលប៉ែកខាងជើងនិយាយដោយឡែក និងតំបន់ផ្សេងទៀតនៃប្រទេសជាតិទាំងមូលនិយាយរួម ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ”។

ទាក់ទងជាមួយអនុសាសន៍ និងសំណើរបស់ខេត្ត ថាញ់ ហ័រ លោកប្រធានរដ្ឋបានចាត់ឲ្យខុទ្ទកាល័យប្រធានរដ្ឋ បូកសរុបសំណើ និងអនុសាសន៍ទាំងអស់នេះ ហើយបញ្ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការសិក្សា ពិចារណា និងដោះស្រាយតាមសមត្ថកិច្ច ដោយឈរលើគោលការណ៍គឺបង្កលក្ខណៈងាយស្រួលជាអតិបរមា និងរួមដំណើរជាមួយខេត្ត ថាញ់ ហ័រជានិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម ជួបសំណេះសំណាលជាមួយសហគមន៍ និងភ្នាក់ងារតំណាងនៅកម្ពុជា

នាព្រឹកថ្ងៃទី ១០ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា និងកម្មាភិបាលនៃភ្នាក់ងារតំណាងនៅកម្ពុជា។

Top