• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំចលនាការឧបត្ថម្ភសម្រាប់អាស័យដ្ឋានមនុស្សធម៌ ចំនួន ១០០ ពាន់កន្លែងក្នុងខែមនុស្សធម៌ឆ្នាំ ២០២៣

“ចេញពីដួងចិត្តរបស់យើងម្នាក់ៗ - រួមដៃគ្នាដើម្បីកសាងសហគមន៍ប្រកបដោយក្តីមេត្តា” គឺជាប្រធានបទនៃខែមនុស្សធម៌ឆ្នាំនេះ ដែលប្រព្រឹត្តទៅពេញមួយខែឧសភា។
ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មានអំពីខែមនុស្សធម៌ឆ្នាំ ២០២៣ (រូបថត៖ Van Chi)

ក្នុងអំឡុងពេលនេះ សមាគមកាកបាទក្រហមវៀតណាមខិតខំប្រមូលធនធានចំនួន ៤០០ ពាន់លានដុង (ប្រមាណ ជាង ១៧ លានដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់អាស័យដ្ឋានមនុស្សធម៌ចំនួន ១០០ពាន់កន្លែង ដាក់ពង្រាយអនុវត្តន៍សកម្មភាពប្រកបដោយអត្ថន័យ និងជាក់ស្តែងសម្រាប់ប្រជាជននៅទូទាំងប្រទេស។ នេះគឺជាព័ត៌មានដែលសមាគមកាកបាទក្រហមវៀតណាមបានប្រកាសក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១៩ មេសា នៅទីក្រុងហាណូយ។

ក្នុងពិធី សមាគមកាកបាទក្រហមវៀតណាមបានដាក់ចេញនូវចលនា មនុស្សល្អ ការងារល្អ - រួមដៃគ្នាកសាងសហគមន៍ដែលមានចិត្តមេត្តាដើម្បីផ្សព្វផ្សាយសេចក្តីសប្បុរស លើកកម្ពស់សកម្មភាពសប្បុរស រួមចំណែកកសាងជីវភាពរស់នៅវប្បធម៌ លើកកំពស់តម្លៃមនុស្សធម៌ក្នុងសហគមន៍។ លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា៖ ជាមួយនឹងបេសកកម្មមនុស្សធម៌របស់ខ្លួន កាកបាទក្រហមវៀតណាមបន្តផ្សព្វផ្សាយសារដើម្បីឱ្យមនុស្សម្នាក់ៗក្នុងសង្គម ទោះបីតូចតាចក៏ដោយ បង្កើតឱ្យមានសន្ទុះក្នុងសង្គម។ ពីទីនោះឆ្ពោះទៅរកមុខសញ្ញាមានស្ថានភាពលំបាក បង្ហាញពីការស្រឡាញ់រាប់អានគ្នា និងការចែករំលែកគ្នាទៅវិញទៅមកក្នុងសង្គម

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top