• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រោយរយៈពេល១០ឆ្នាំនៃការអនុវត្តគោលនយោបាយសង្គមដំណាក់កាល ២០១២-២០២០ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់

អត្រាគ្រួសារក្រីក្រតាមស្តង់ដារភាពក្រីក្រពហុវិស័យបានថយចុះ ៣% ហើយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។
  សិក្ខាសាលាវិទ្យាសាស្ត្រ បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្ដែងមួយចំនួន  

ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្ត សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី ៥ នីតិកាលទី ១១ ស្ដីពីបញ្ហាគោលនយោបាយសង្គមមួយចំនួនសម្រាប់ដំណាក់កាល ២០១២-២០២០ មក ជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងអត្រាគ្រួសារក្រីក្រតាមស្តង់ដារភាពក្រីក្រពហុវិស័យបានថយចុះ ៣% ហើយសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ នេះគឺជាព័ត៌មានដែលបានផ្តល់នៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ "បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្ដែងមួយចំនួន ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹមលើកទី ៥ នីតិកាលទី ១១ ស្ដីពីបញ្ហាគោលនយោបាយសង្គមមួយចំនួនក្នុងដំណាក់កាល ២០១២-២០២០ "។

នៅក្នុងសិក្ខាសាលានេះ លោកសាស្ត្រាចារ្យ-បណ្ឌិត Ta Ngoc Tan  អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានសង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍសង្គម អភិវឌ្ឍន៍មនុស្ស ការលើកកម្ពស់ជីវភាពរស់នៅខាងសំភារៈ និងស្មារតីជូនប្រជាជន ដោយឥតឈប់ឈរជានិច្ចកាលជាគោលដៅស្នូលរបស់វៀតណាម ក្នុងដំណើរការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ និងកសាងប្រទេសជាតិ។ ក្នុងដំណាក់កាលផ្លាស់ប្ដូរថ្មី រួមជាមួយនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងអនុវត្តន៍គោលនយោបាយសង្គម ក្រោមតាមទិសដៅ៖ កំណើនសេដ្ឋកិច្ចដើរទន្ទឹមនឹងវឌ្ឍនភាព និងយុត្តិធម៌សង្គមលើ ជំហាននីមួយៗ គោលនយោបាយនីមួយៗ និងក្នុងដំណើរការអភិវឌ្ឍន៍ ដោយមានគោលដៅនាំមកនូវសុភមង្គលកាន់តែច្រើនឡើងជូនប្រជាពលរដ្ឋផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

Top