• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេសបំពេញទស្សនកិច្ចការងារនៅខេត្ត Thai Nguyen

នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០​ ក្រុមឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាម ប្រចាំឯបរទេសអាណត្តិឆ្នាំ២០២០-២០២៣ បានបំពេញដំណើរទស្សនកិច្ច ហើយជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thai Nguyen អំពីស្ថានភាពអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅតំបន់។ នៅទីនេះ លោក Vu Hong Bac ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen បានស្នើឲ្យក្រសួងការបរទេស បណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាង វៀតណាមប្រចាំឯបរទេស យកចិត្តទុកដាក់ ឧទ្ទេសនាមខេត្ត Thai Nguyen ជាមួយវិនិយោគិនបរទេសដែលមានសមត្ថកិច្ចហិរញ្ញវត្ថុ បច្ចេកវិទ្យាទំនើប និងស្និទ្ធស្នាលជាមួយបរិស្ថាន ដើម្បីបណ្ដាក់ទុនចូលមកខេត្តលើវិស័យ នានាដូចជាបច្ចេកវិទ្យាព័ត៌មាន ផ្នែកទន់ ទេសចរណ៍ វាយនភ័ណ្ឌ ជាពិ សេសគឺកសិកម្មបច្ចេកវិទ្យាខ្ពស់ កែច្នៃតែ និងចិញ្ចឹមសត្វ។ ទន្ទឹមនេះ ខេត្ត Thai Nguyen មានគោលបំណងថា បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័ន តំណាងវៀតណាមប្រចាំឯបរទេសជួយឧបត្ថម្ភយ៉ាងសកម្មដល់សហគ្រាសនៃខេត្ត Thai Nguyen ក្នុងសកម្មភាពពន្លឿនពាណិជ្ជកម្ម ស្រាវជ្រាវទីផ្សារ ស្វែងរកដៃគូ បើកទូលាយទីផ្សារនាំចេញសម្រាប់មុខទំនិញនានារបស់ខេត្ត ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top