• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រលើក​ដំណោះស្រាយ​ឈានទៅ​ការរស់នៅ​ប្រកបដោយសុវត្ថិភាពជាមួយរីរុស SARS – CoV-2

នាថ្ងៃទី ១៥ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam អនុប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញនៃអគ្គសមាគមវេជ្ជសាស្ត្រវៀតណាមស្តីពីវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងស្ថានភាពថ្មី។
 

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam  (រូបថត៖ TTXVN)


នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញនិងអ្នកវិទ្យាសាស្ត្របានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ ១៩ នឹងបន្តអូសបន្លាយ ជាមួយវត្តមានរីរុស SARS – CoV-2 បំប្លែងខ្លួនថ្មី ដូច្នេះហើយ ចាំបាច់ត្រូវមានការកែសម្រួលដំណោះស្រាយនិងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងស្ថានភាពថ្មី។

អង្គប្រជុំបានបាត់ទុកថា ខេត្ត ក្រុងនានាដែលកំពុងគ្រប់គ្រងបានជំងឺរាតត្បាតគឺបន្តទប់ស្ដាត់ រកឃើញករណីឆ្លងជំងឺឲ្យបានឆាប់ៗ ស្វែងរកអ្នកពាក់ពាល់ ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។

ចំពោះខេត្ត ក្រុងណា ដែលផ្ទុះជំងឺរាតត្បាតយ៉ាងស្មុគស្មាញ ដូចជាទីក្រុងហូជីមិញ ខេត្ត Binh Duong   Dong Nai  និង Long An នោះ គឺចាំបាច់ត្រូវចាត់វិធានការប្រយុទ្ធប្រឆាំងពិសេស ក្នុងនោះផ្តោតសំខាន់លើការគ្រប់គ្រងប្រភពឆ្លងជំងឺ ដើម្បីកាត់បន្ថយចំនួនករណីឆ្លងជំងឺថ្មី កាត់បន្ថយចំនួនអ្នកស្លាប់យ៉ាងឆាប់រហ័ស និងពន្លឿនការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។ ក្រោយមកបើកសកម្មភាពផលិតកម្ម ធ្វើអាជីវកម្មជាបណ្ដើរៗតាមស្ថានការណ៍ប្រក្រតីភាពថ្មី ព្រមទាំងបង្កើតខ្សែក្រវ៉ាត់សុវត្ថិភាពនៅជុំវិញតំបន់នេះ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះមនុស្សចេញចូល មិនឲ្យជំងឺឆ្លងទៅខេត្ត ក្រុងផ្សេងទៀត។

ដើម្បីឆ្ពោះទៅរកការរស់នៅប្រកបដោយសុវត្ថិភាពជាមួយរីរុស SARS-CoV-2 នោះ អ្នកជំនាញបានលើកសំណើរអំពីការបង្កើនសមត្ថភាពឆ្លើយតបនឹងផ្នែកវេជ្ជសាស្ត្រ“ ប្រការទាំង ៤ នៅហ្នឹងកន្លែង”៖ សមត្ថភាពធ្វើតេស្ត ការស៊ើបអង្កេតរោគរាតត្បាត ; ធ្វើចត្តាឡីស័ក; មូលដ្ឋានព្យាបាលមាន ថ្នាំព្យាបាលគ្រប់គ្រាន់ ប្រព័ន្ធអុកស៊ីសែនក្នុងតម្លៃថោក និងវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top