• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុន IHS Markit កត់​សំគាល់​ គម្លាំង​ចលករ​សម្រាប់​កំណើនផលិតកម្មរបស់​វៀតណាមក្នុងឆ្នាំ ២០២២​

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit (អង់គ្លេស) ទើបបានប្រកាសរបាយការណ៍មួយ ដែលបានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ ២០២២ វិស័យផលិតកម្មរបស់វៀតណាមបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងក្លានៃទិន្នផល និងការបញ្ជាទិញ ខណៈពេលដែលបរិមាណការងារធ្វើក៏បានកើនឡើងក្នុងខែទីពីរជាប់ៗគ្នាផងដែរ។

រូបភាព៖ VOV

ជាក់ស្តែង យោងតាម IHS Markit សន្ទស្សន៍អភិបាលកិច្ចទិញទំនិញ (PMI) នៃវិស័យផលិតកម្មរបស់វៀតណាមសម្រេចបាន ៥៣,៧ពិន្ទុ កើនឡើងបើប្រៀបធៀបនឹងកំរិត ៥២,៥ពិន្ទុ កាលពីខែមុន។ សន្ទស្សន៍នេះ បានបង្ហាញពីភាពប្រសើរឡើងយ៉ាងរឹងមាំនៃលក្ខខណ្ឌធ្វើអាជីវកម្ម ចាប់តាំងពីខែមេសា ឆ្នាំ២០២១។ ទាំងបរិមាណផលនិងការបញ្ជាទិញថ្មីបានកើនឡើងក្នុងល្បឿនយ៉ាងឆាប់រហ័ស ដោយសារតម្រូវការរបស់អតិថិជនបន្តកាន់តែប្រសើរឡើង។

មជ្ឈដ្ឋានអ្នកជំនាញបានពន្យល់ថា ការប្រសើរឡើងនៃបរិមាណការបញ្ជាទិញថ្មី គឺដោយសារតែសកម្មភាពរបស់សហគ្រាសបរទេសមានអត្រាកំណើនយ៉ាងឆាប់រហ័ស នាពេលថ្មីៗនេះ។ បណ្តាក្រុមហ៊ុនក៏មានទំនុកចិត្ត លើយថាទស្សន៍ផលិតកម្មសម្រាប់ឆ្នាំ២០២២ ផងដែរ។ ក្នុងចំណោមអ្នកឆ្លើយការស្ទង់មតិ មានប្រហែល ៦០% បានព្យាករណ៍ពីការកើនឡើងនៃទិន្នផល ដែលឆ្លុះបញ្ចាំងពីកម្រិតសុទិដ្ឋិនិយមដ៏ខ្ពស់បំផុតក្នុងរយៈពេលជាង ៣ឆ្នាំកន្លងទៅ។

ការកើនឡើងនៃចំនួនការងារធ្វើត្រូវបានកត់ត្រាជាបន្តបន្ទាប់ក្នុងខែមករា នៅពេលដែលក្រុមហ៊ុនជាច្រើនបានបន្តកសាងកម្លាំងពលករឡើងវិញ បន្ទាប់ពីរលកជំងឺកាលពីឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta។ យោងតាម IHSMarkit កំណើនការងារធ្វើបានអនុញ្ញាតឱ្យអ្នកផលិត រក្សាបរិមាណការងារភាគច្រើន ក្នុងបរិបទដែលការបញ្ជាទិញកំពុងកើនឡើងយ៉ាងខ្លាំង៕ 

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

នៅវេលាម៉ោង ៩៖០០ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា (ទីក្រុងហាណូយ) បានប្រារព្ធសម័យប្រជុំលើកទី ១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥។

Top