• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុន ហឿងវៀតស៊ិញ (Huong Viet Sinh) ផ្គត់ផ្គង់ម្ហូបអាហារជូនសាលាបឋមសិក្សានិងអនុវទ្យាល័យចំនួន ៣០ សាលាក្នុងរដ្ឋធានី ហាណូយ (Ha Noi)

ដើម្បីត្រៀមបើកឆ្នាំសិក្សាថ្មី ២០២៣ - ២០២៤ ក្រុមហ៊ុនភាគហ៊ុនទទួលខុសត្រូវមានគំរិត ហឿងវៀតស៊ិញ (Huong Viet Sinh) បានប្រញាប់ប្រញាល់រៀបចំតំបន់វត្ថុធាតុដើម និងរោងចក្រកែច្នៃ ដើម្បីផ្គត់ផ្គង់ម្ហូបអាហារ សម្រាប់សាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន ៣០ សាលា ក្នុងរដ្ឋធានី ហាណូយ (Ha Noi) ជារៀងរាល់ថ្ងៃ។

 

ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកម្រិត ​ហឿង​វៀតស៊ិញ​​ (Huong Viet Sinh) បង្កើត​នៅថ្ងៃទី​០៥ ខែ​មីនា​ ឆ្នាំ​២០១២ ជាមួយ​ដើមទុន​វិនិយោគ​​ប្រហែល​៣០០ពាន់លាន​ដុង​។ ក្រុមហ៊ុន​វិនិយោគ​សាងសង់​តំបន់​កសិដ្ឋានបន្លែសុវត្ថិភាព​ដាំតាម​ស្តង់ដារ​ Vietgap ចំនួន​០២​​កន្លែង​ ដោយ​មាន​ផ្ទៃដី​ជិត​២០ហិកតា​ នៅស្រុក​តៀន​យូ (Tien Du) ខេត្ត​បាក់និញ​ (Bac Ninh) ​និងប្រព័ន្ធ​កម្មន្តសាល​ផលិតកម្ម​ ការ​កែច្នៃ​ស្បៀង​អាហារ​ ម្ហូបអាហារ​ នៅទីក្រុង​ហាណូយ​ ដែល​​មាន​ផ្ទៃដី​ជិត២០០០ម៉ែត្រ​ការេ​ និង ​ នៅទីក្រុងបាក់និញមាន​ផ្ទៃដី​​​១២០០​ម៉ែត្រ​ការេ។​

នៅ​ឆ្នាំ២០១៤ លំដាប់និង​របៀប​គ្រប់គ្រង​ថ្មី​ ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​​ (Huong Viet Sinh) ក្លាយ​ជា​ដៃគូ​​មានទំនុកចិត្ត​នៃ​សាលា​បឋមសិក្សា ​និង​អនុវិទ្យាល័យ​ចំនួន​៣០ នៅ​ភូមិសាស្រ្ត​ទីក្រុង​​ហាណូយ​ ដើម្បី​ផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​កូន​សិស្ស​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​អាណាព្យាបាល​ ដែលមានកូន​ពិសាអាហារ​ នៅអឌ្ឍ​​អន្តេវាសិក​​សាលា​។​

មណ្ឌលផ្ទះកញ្ចក់ដាំបន្លែរបស់ក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh)។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

តំណាងអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក (FAO) និងជាប្រធានក្រុមហ៊ុន ហឿងវៀតស៊ិញ (Huong Viet Sinh) និងសាខាត្រួតពិនិត្យគុណភាពកសិ-រុក្ខាប្រមាញ់-នេសាទទីក្រុងហាណូយ (Ha Noi) ពិនិត្យគុណភាពបន្លែព្រឹកដែលដាំ នៅក្នុងផ្ទះកញ្ចក់របស់ក្រុមហ៊ុនក្នុងខេត្ត បាកនិញ (Bac Ninh)។

កម្មករនៃក្រុមហ៊ុន ហឿងវៀតស៊ិញ (Huong Viet Sinh) កំពុងលាងបន្លែជាមួយអូហ្សូន ដើម្បីរៀបចំអាហារ សម្រាប់សាលារៀននៅទីក្រុងហាណូយ (Ha Noi)

ការ​ធ្វើប៉ាតេសាច់​ជ្រូក ​បែប​ឧស្សាហកម្ម​នៅ​ក្រុមហ៊ុន ហឿងវៀតស៊ិញ (Huong Viet Sinh)

ដោយ​ទ្រង់ទ្រាយ​មួយថ្ងៃកាន់តែ​ធំឡើង​ ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​ (Huong Viet Sinh) បន្លាស់​​ទីស្តីការ​ទៅកាន់​ខណ្ឌ​ឡុង​បៀន​ (Long Bien) ​ទីក្រុង​ហាណូយ​ ដើម្បី​សក្តិ​សម​នឹង​លំដាប់​ ឋានៈក្រុមហ៊ុន​​។ នៅ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​ (Huong Viet Sinh) ក្លាយ​ជា​ដៃគូ​ផ្គត់​ផ្គង់​ស្បៀង​អាហារ ​ជូន​ការិយាល័យ​រដ្ឋាភិបាល​។ រយៈកាស​បច្ចុប្បន្ន​​ក្រុមហ៊ុន​កំពុង​ផ្គត់​ផ្គង់​ម្ហូបអាហារ​អឌ្ឍអន្តេវាសិក​ជូន​១១៤សាលា ​នៅ​ទី​ក្រុង​ហាណូយ​ និង ទីក្រុង​បាក់និញ​ (Bac Ninh)។​

លោក​ស្រី​ វូ ​ឡាន​ស៊ិញ​ (Vu Lan Sinh) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ឱ្យ​ដឹងថា​ ពី​ឆ្នាំ​២០១៩ ដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ស្បៀង​អាហារ​ស្តង់​ដារ​ ISO 22000 បាន​​អង្គការ​ UKAS ព្រះរាជាណាចក្រ​អង់គ្លេស​ ទទួលស្គាល់​មានតម្លៃ​លើ​ពិភពលោក​ និង អនុវត្ត​ក្រុម 5S តាម​ស្តង់ដារ​​ប្រទេស​ជប៉ុន​ ក្នុងការ​គ្រប់គ្រង​​គុណភាព​ និង ដំណើរការ​ប្រព័ន្ធ​ផ្ទះបាយ​​របស់ក្រុមហ៊ុន​។​

ទំនុក​ចិត្ត​បាន​ដាក់​ជួរ​មុខ​ លោកស្រី ​វូ ឡានស៊ិញ (Vu Lan Sinh) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​អះអាង​ ដើម្បី​ធានា​សុវត្ថិភាព​​ស្បៀង​អាហារ​ ក្រុមហ៊ុន​បាន​និងកំពុង​អនុវត្ត​វិធាន​តំណាល​គ្នា​ ដូចជា​ប្រភព​ស្បៀង​អាហា​រ​សម្រាប់​ផលិតកម្ម​ ចម្អិន​​ម្ហូបអាហារ​ធានា​សុវត្ថិភាបព​តាម​រូបភាព​គ្មានចន្លោះ​ ហើយ​មានក្រុម​វិស្វករ​កសិកម្ម​តាមដាន ការ​​ដាំ​ត្រូវ​តាម​​បទដ្ឋាន​។ ជា​ពិសេស​ ចំពោះ​ប្រភព​​អាហារតាវហ៊ូ​ សណ្តែក​បណ្តុះ​ នំបញ្ចុក នំផើ​ និង ផលិតផល​កែច្នៃ​ចេញពី​សាច់​ បាន​ទីក្រុងហូជីមិញ​ចេញ​អាជ្ញាបណ្ណ​​ទទួលស្គាល់ OCOP ​ ផ្កាយ​៣ និង​ ផ្កាយ​៤​។

ចំពោះ​ស្បៀង​អាហារ​បន្ទាប់ពីចម្អិន​ជា​ម្ហូប​ ក្រុមហ៊ុន​រៀប​ចំ​បុគ្គលិក​ដែល​មាន​ជំនាញ​យក​សំណាក រក្សាទុក​ដោយ​ឧបករណ៍​ឯកទេស​ និង បិទ​តែម​រក្សា​សំណាក រក្សា​ទុក​ត្រូវតាម​ស្តង់ដារ​ក្រសួង​សុខាភិបាល​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​ (Huong Viet Sinh) បាន​បណ្តាក់ទុន​ឡាន​ឯកទេ​ស​ជិត​៤០​គ្រឿង​ សម្រាប់​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ ម្ហូប​អាហារ​ធានាសុវត្ថិភាព​ដល់​អតិថិជន​។ ទូទាំង​ប្រព័ន្ធ​កម្មន្តសាល​ចម្អិន​​ម្ហូបអាហារ ​របស់​ក្រុមហ៊ុន​សុទ្ធតែ​​បាន​បំពាក់​ camera សម្រាប់​ធានា​សន្តិសុខ​សុវត្ថិភាព​ស្បៀង​អាហារ​ បម្រើ​ជំនួយ​ការ​​តាម​ដាន​ពី​ចម្ងាយ​នូវ​រាល់​សកម្មភាព​ប្រគល់និង​ទទួល​​ស្បៀង​អាហារ​ ចម្អិន​​ម្ហូប​អាហារ​ ​នៅ​ផ្ទះបាយ​។​

 

បុគ្គលិកក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) ត្រួតពិនិត្យបទដ្ឋានវេចខ្ចប់អាហារនៅកម្មន្តសាល។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

អាហារសម្រាប់សិស្សសាលាយិចវង (Dch Vong) ខណ្ឌកូវយ៉ី (Cau Giay) ហាណូយ បានក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) ត្រៀមនឹងពង្រាយនៅម៉ោង១១ រៀងរាល់ថ្ងៃ។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

អាហារសម្រាប់សិស្សសាលាយិចវង (Dch Vong) ខណ្ឌកូវយ៉ី (Cau Giay) ហាណូយ បានក្រុមហ៊ុនហឿងវៀតស៊ិញ (Huong Viet Sinh) ត្រៀមនឹងពង្រាយនៅម៉ោង១១ រៀងរាល់ថ្ងៃ។ រូបថត៖ ហ្វាងហា/កាសែតរូបភាពវៀតណាម

ចំពោះ​ស្បៀង​អាហារ​បន្ទាប់ពីចម្អិន​ជា​ម្ហូប​ ក្រុមហ៊ុន​រៀប​ចំ​បុគ្គលិក​ដែល​មាន​ជំនាញ​យក​សំណាក រក្សាទុក​ដោយ​ឧបករណ៍​ឯកទេស​ និង បិទ​តែម​រក្សា​សំណាក រក្សា​ទុក​ត្រូវតាម​ស្តង់ដារ​ក្រសួង​សុខាភិបាល​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ហឿង​វៀតស៊ិញ​ (Huong Viet Sinh) បាន​បណ្តាក់ទុន​ឡាន​ឯកទេ​ស​ជិត​៤០​គ្រឿង​ សម្រាប់​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ ម្ហូប​អាហារ​ធានាសុវត្ថិភាព​ដល់​អតិថិជន​។ ទូទាំង​ប្រព័ន្ធ​កម្មន្តសាល​ចម្អិន​​ម្ហូបអាហារ ​របស់​ក្រុមហ៊ុន​សុទ្ធតែ​​បាន​បំពាក់​ camera សម្រាប់​ធានា​សន្តិសុខ​សុវត្ថិភាព​ស្បៀង​អាហារ​ បម្រើ​ជំនួយ​ការ​​តាម​ដាន​ពី​ចម្ងាយ​នូវ​រាល់​សកម្មភាព​ប្រគល់និង​ទទួល​​ស្បៀង​អាហារ​ ចម្អិន​​ម្ហូប​អាហារ​ ​នៅ​ផ្ទះបាយ​។./.

 

 

អត្ថបទនិង​រូបភាព៖ ហ្វាងហា/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយ​រីកើង

កម្ពុជាបញ្ជាក់ពីតម្លៃនៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ

កម្ពុជាបញ្ជាក់ពីតម្លៃនៃជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ

នៅថ្ងៃដដែល ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរ ក្នុងនោះសង្កត់ធ្ងន់លើការគាំទ្រដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងមិត្តភក្តិជុំវិញពិភពលោក ដើម្បីផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ ដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

Top