• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម៖ ស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាទាំងពីរ ធ្វើជាស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម នៃព្រឹទ្ធសភាបារាំង ដឹកនាំដោយលោកស្រី Catherine Deroche ប្រធានក្រុមដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ រូបថត៖ VNA

នាថ្ងៃទី ៧ កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបជាមួយក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម នៃព្រឹទ្ធសភាបារាំង ដឹកនាំដោយលោកស្រី Catherine Deroche ប្រធានក្រុមដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាទាំងពីរ ធ្វើជាស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងវៀតណាម-បារាំង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកប្រធានរដ្ឋសភាមានបំណងចង់តាមរយៈក្រុមសមាជិក សភាដើម្បីបង្កើនបន្ថែមទៀតនូវតួនាទី របស់រដ្ឋសភាក្នុងសហភាពហ្វ្រង់កូហ្វូន; ស្នើឲ្យក្រុមសមាជិកសភាទាំងពីរក្រុមបន្តរក្សាទំនាក់ទំនងជិតស្និទ្ធ និងមានសកម្មភាពជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភានៅតាមតំបន់នានានៃប្រទេស បារាំង ជាមួយនឹងបណ្ដាមូលដ្ឋានរបស់វៀតណាម។

រីឯខ្លួនវិញ ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម លោកស្រី Catherine Deroche បានចាត់ទុក ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយទំនាក់ទំនងរវាងបារាំង និងវៀតណាម គឺជាទំនាក់ទំនងដ៏ពិសេសមួយ។ លោកស្រី Catherine Deroche បានឲ្យដឹងថា តាមការគ្រោងទុក នៅចុងឆ្នាំនេះ បារាំងនឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មរបស់បារាំងទៅកាន់បរទេស និងវេទិកាទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលវៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-សាធារណរដ្ឋឆែក ខិតខំសម្រេចបានទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារ

វៀតណាម-សាធារណរដ្ឋឆែក ខិតខំសម្រេចបានទំហំពាណិជ្ជកម្ម ៥ពាន់លានដុល្លារ

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ (តាមម៉ោងក្នុងស្រុក) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក នៅទីក្រុង Prague នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - ឆែក។

Top