• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមវៀតណាមបន្តដណ្ដើមបានស្នាដៃខ្ពស់នៅ Army Games ឆ្នាំ២០២០


ក្រុមវៀតណាមចូលរួមការប្រកួត។ (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០២០ គណៈចាត់តាំងកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ២០២០បានប្រកាសលទ្ធផលនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រពូលទី២ ក្នុងវិញ្ញាណសារ Tank Biathlon។ តាមនោះ ក្រុមវៀតណាម បានបញ្ចប់ការប្រឡងក្នុងរយៈពេល២ម៉ោង២៣នាទីនិង១៦វិនាទី ឈរ ចំណាត់ថ្នាក់ទី២ក្នុងវគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុម មីយ៉ាន់ម៉ា (២ម៉ោង១៨នាទីនិង៤វិនាទី)។ ដោយលទ្ធផលនេះ ក្រុមវៀត ណាមនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយប្រកួតជាមួយក្រុមមីយ៉ាន់ម៉ាឡាវ និងតាជីគីស្ថាន។
 
ក្នុងក្របខ័ណ្ឌ Army Games ២០២០ ក្រុមលបបាញ់របស់កងទ័ព ប្រជាជនវៀតណាមបានដណ្ដើម ពានលេខ២ បន្ទាប់ពីក្រុមប្រទេសម្ចាស់ផ្ទះ បេឡារុសហើយឈរពីខាងលើក្រុមរុស្ស៊ីនិងអ៊ូសបេគីស្ថាន៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​


នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top