• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសាទរកិច្ចព្រមព្រៀងស្ដីពីការរៀបចំការបោះឆ្នោតនៅសូម៉ាលី

វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេសអាស៊ាន ២ នៅក្នុងក្រុមប្រឹក្សាសន្តិសុខបានថ្លែងសុន្ទរកថារួម ដោយកត់សម្គាល់នូវវឌ្ឍភាព វិជ្ជមាននៅសូម៉ាលី ជាពិសេសគឺកិច្ចសន្ទនានយោបាយរវាងរដ្ឋាភិបាល សហព័ន្ធជាមួយរដ្ឋសមាជិកនានា សំដៅដោះស្រាយស្ថានភាពជាប់គាំង នយោបាយកាលពីឆ្នាំ២០១៨មក។

តំណាងបណ្ដាប្រទេសចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីស្ថានភាពនៅសូម៉ាលី។


នាថ្ងៃទី២៣ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅប្រទេសសូម៉ាលីនិងសកម្មភាពរបស់ស្ថានបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំសូម៉ាលី (UNSOM)។ វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេសអាស៊ាន២នៅក្នុងក្រុមប្រឹក្សាសន្តិសុខ បានថ្លែងសុន្ទរកថារួម ដោយកត់សម្គាល់នូវវឌ្ឍភាព វិជ្ជមាននៅសូម៉ាលី ជាពិសេសគឺកិច្ចសន្ទនានយោបាយរវាងរដ្ឋាភិបាល សហព័ន្ធជាមួយរដ្ឋសមាជិកនានា សំដៅដោះស្រាយស្ថានភាពជាប់គាំង នយោបាយកាលពីឆ្នាំ២០១៨មក។
វៀតណាមនិងឥណ្ឌូនេស៊ីបានថ្កោលទោសរាល់អំពើហឹង្សាអំពើ វាយប្រហារដោយប្រើប្រាស់ឧបករណ៍បំផ្ទុះធ្វើដោយដៃនិងអំពើវាយប្រហារអត្តឃាតទៅលើកងទ័ពនិងកងកម្លាំងរក្សា សន្តិភាពនៅសូម៉ាលី។ ប្រទេសអាស៊ានទាំងពីរនេះក៏បានសម្ដែងនូវការប្ដេជ្ញាចិត្តបន្តរួមសហការជាមួយអង្គការសហប្រជាជាតិ អង្គការតំបន់និង អន្តរជាតិផ្សេងៗ ជួយឧបត្ថម្ភគាំទ្រសូម៉ាលីដើម្បីសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top