• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានប្រទេសសមាជិកថ្មីចំនួន៥

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ២ ខែមករា មានប្រទេសសមាជិកថ្មីចំនួន ៥ ជាផ្លូវការ សម្រាប់អាណត្តិ ២ ឆ្នាំខាងមុខ ជំនួសឲ្យប្រទេសសមាជិកដែលទើបបញ្ចប់អាណត្តិ។

តាមនោះ សមាជិកមិនអចិន្ត្រៃយ៍ថ្មីចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខដែលត្រូវបានជ្រើសរើសដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែមិថុនា ឆ្នាំ ២០២៤ រួមមាន៖ ដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងសូម៉ាលី បានចូលកាន់តំណែងជាផ្លូវការ ជំនួសឲ្យប្រទេសដែលបានបញ្ចប់អាណត្តិ គឺអេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិក និងស្វីស។ ពិធីលើកទង់ជាតិនៃសមាជិកថ្មីសម្រាប់អាណត្តិ ២០២៥ - ២០២៦ ត្រូវបានរំពឹងថានឹងប្រារព្វឡើងនៅក្នុងពិធីពិសេសមួយនៅខាងក្រៅបន្ទប់ប្រជុំនៃទីភ្នាក់ងារដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិនេះ។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ TTXVN

ប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែមករាឆ្នាំ ២០២៥ ឯកអគ្គរដ្ឋទូតអាល់ហ្សេរី លោក Amar Bendjama បានអំពាវនាវឱ្យសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ធ្វើការដោយមិនចេះនឿយហត់ និងមានប្រសិទ្ធភាពដើម្បីរក្សាតម្លៃ នៃពហុភាគីនិយម។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកចំនួន ១៥ ដែលក្នុងនោះមានសមាជិកអចិន្ត្រៃយ៍ចំនួន ៤ គឺចក្រភពអង់គ្លេស បារាំង អាមេរិក រុស្ស៊ី និងចិន ជាមួយប្រទេសសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ ដែលត្រូវបានជ្រើសរើសដោយមហាសន្និបាតអង្គការសហប្រជាជាតិ ហើយសមាជិកនីមួយៗមានអាណត្តិរយៈពេល ២ ឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បាន អះអាងថា ទាំងនេះគឺជាសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តសំខាន់ៗ សំដៅធ្វើ ស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោលជំហរធំៗរបស់បក្ស ស្តីពីការផ្លាស់ប្ដូរថ្មី ការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងទិសដៅ “ចំណាន-បង្រួម-ខ្លាំង-ផលិតភាព-ប្រសិទ្ធភាព”។

Top