• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីស្ថានភាពអេត្យូពី

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពនៅអេត្យូពី។
 

ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy 


ថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិរួមទាំងមូលនិធិកុមារអង្គការ សហប្រជាជាតិ (UNICEF), ការិយាល័យសម្របសម្រួលកិច្ច ការមនុស្សធម៌ (OCHA) និងដៃគូអន្តរជាតិដទៃទៀត ក្នុងការគាំទ្រសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសនេះ។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់អាទិភាពខ្ពស់បំផុតដល់ ផលប្រយោជន៍របស់ប្រជាជន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានដែលបានចែងក្នុងច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យភាគីពាក់ព័ន្ធជួយសម្រួលដល់ការចូលប្រតិបត្តិការមនុស្សធម៌ដោយគ្មានការរាំងស្ទះ និងចៀសវាងពីសកម្មភាពណាមួយដែលអាចធ្វើឱ្យប្រទេសអេត្យូពីធ្លាក់ចូលក្នុងភាពវឹកវរ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះគឺជាពេលវេលាសម្រាប់ការផ្សះផ្សានិងការសន្ទនាគ្នាក្នុងស្មារតីសុឆន្ទៈនិងការស្ថាបនាដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះស្ថានការណ៍បច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាព បូរណភាពទឹកដីនិងឯករាជ្យភាពនយោ បាយរបស់ប្រទេសអេត្យូពី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ ផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងទៅជាការស្ថាបនានិងបម្រើ

លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់ អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាង ស្ថាប័ន; ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ ២០២៥; ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃ ការចេញផ្សាយឯកសារច្បាប់។

Top