• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខបើកកិច្ចពិភាក្សាជាមួយបេក្ខជនអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២២-២០២៦

លោក Guterres គឺជាអគ្គលេខាធិការបច្ចុប្បន្ននៃអង្គការសហប្រជាជាតិ ហើយជាបេក្ខជនតែមួយគត់សម្រាប់តំណែងនេះ។

អគ្គលេខាធិការលោក Guterres និងឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (រូបថត៖ VOV)


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៨ ខែឧសភាបានបើកកិច្ចពិភាក្សាក្រៅផ្លូវការ ជាមួយលោក António Guterres បេក្ខជនអគ្គលេខាធិការ អ.ស.ប សម្រាប់អាណត្តិ ២០២២-២០២៦ នៅទីស្នាក់ការកណ្តាលមានទីតាំងនៅទីក្រុងញូវយ៉ក។ លោក Guterres គឺជាអគ្គលេខាធិការបច្ចុប្បន្ននៃអង្គការសហប្រជាជាតិ ហើយជាបេក្ខជនតែមួយគត់សម្រាប់តំណែងនេះ។

ដោយបង្ហាញពីអាទិភាពរបស់ខ្លួន សម្រាប់អាណត្តិ ២០២២-២០២៦ លោក António Guterres បានឲ្យដឹងថា លោកនឹងផ្តោតលើការបន្តឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ និងដោះស្រាយផលវិបាករបស់វា។ លោក Guterres ក៏បានសង្កត់ធ្ងន់ថា នឹង ខិតខំប្រឹងប្រែងជំរុញសន្តិភាពនិងសន្តិសុខ ក្នុងនោះប្រមូលផ្តុំការគាំទ្រសម្រាប់ដំណោះស្រាយនយោបាយចំពោះជំលោះដែលអូសបន្លាយ។ លោក Guterres បានសន្យាថា នឹងបន្តលើកកម្ពស់ការការពារបរិស្ថាននិងពង្រឹងវិធានការដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

អញ្ជើញចូលរួមការសន្ទនានេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់លោក Guterres ក្នុងការអនុវត្តការប្តេជ្ញាចិត្តនាពេលកន្លងមក ហើយបានសម្តែងនូវឆន្ទៈសហការជាមួយលោក Guterres ប្រសិនបើលោកបានជាប់ឆ្នោតម្តងទៀតសម្រាប់អាណត្តិបន្ទាប់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top