• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សានិងសភាអឺរ៉ុបមានគោលបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម

 
លោក Nguyen Van Binh លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងចូលរួមវេទិកាតភ្ជាប់អឺរ៉ុប-អាស៊ី ដែលបានរៀបចំឡើងដោយគណៈកម្មាធិការ​អឺរ៉ុប (EC) នោះ គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Van Binh លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានជួបពិភាក្សាការងារជាមួយអនុប្រធាន​សភាអឺរ៉ុប (EP) លោក Dimitrios Papadimoulis ស្នងការពាណិជ្ជកម្ម EU លោកស្រី Cecilia Malmstrom ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរ ជាតិនៃសភាអឺរ៉ុបលោក Bernd Lange។

នៅបណ្ដាជំនួបធ្វើការជាមួយតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សានិងសភាអឺរ៉ុបនោះ លោក Nguyen Van Binh បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននាពេលថ្មីៗនេះក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ ដែលក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម -EU។ លោក Nguyen Van Binh បានស្នើអោយភាគីទាំងពីរសហការគ្នាជំរុញអោយ EP អនុម័តលើកិច្ចព្រមព្រៀងសំខាន់ទាំងពីរនេះដើម្បីផល ប្រយោជន៍របស់ប្រជាជនវៀតណាមនិងប្រជាជននៃប្រទេសជាសមាជិក EU ទាំងអស់ ដើម្បីលទ្ធិពហុភាគីនិយម ពាណិជ្ជកម្មសេរីនិងសកលភាវូប នីយកម្មផងដែរ។

ចំណែកឯតំណាងថ្នាក់ដឹកនាំក្រុមប្រឹក្សានិងសភាអឺរ៉ុបបានអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគពោលខាងលើមិនត្រឹមតែជារបត់សំខាន់មួយក្នុងទំនាក់ទំនងរវាង EU និងវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការសន្យារបស់ភាគីទាំងពីរចំពោះការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងសកលភាវូបនីយកម្ម ព្រមទាំងបានសន្យាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជំរុញការអនុម័តលើកិច្ចព្រមព្រៀងទាំងពីរនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top