• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមកាំជ្រួចផ្កាភ្លើងបារាំងឈ្នះជើងឯក DIFF ២០២៣

ពិធីបុណ្យកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da nang ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដែលមានលក្ខណៈពាណិជ្ជសញ្ញាដោយឡែករបស់ទីក្រុង Da Nang ជាមួយនឹងការសម្តែងដ៏ទាក់ទាញ របស់ក្រុមចំនួន ៨ មកពីប្រទេសដែលមានបទពិសោធន៍សម្បូរបែបក្នុងការបាញ់កាំជ្រួចផ្កាភ្លើងជុំវិញពិភពលោក។
ការសម្ដែងរបស់ក្រុមកាំជ្រួចផ្កាភ្លើងបារាំង។ រូបថត៖ Tran Le Lam/VNA

បន្ទាប់ពីរយៈពេល ៤ រាត្រីនៃការសម្តែងដ៏ល្អប្រសើររបស់ក្រុមកាំជ្រួចផ្កាភ្លើងចំនួន ៨ មកពីជុំវិញពិភពលោក នាយប់ថ្ងៃទី៨ ខែកក្កដា ពិធីបុណ្យកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang - DIFF ២០២៣ បានឈានចូលវគ្គផ្តាច់ព្រ័ត្រនៅច្រាំងទន្លេ Han ទីក្រុង Da Nang ជាមួយនឹងការប្រកួតរវាងក្រុមកាំជ្រួចផ្កាភ្លើងអ៊ីតាលី និងបារាំង។ បន្ទាប់ពីការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ចំនួនពីរវគ្គ ក្រុមកាំជ្រួចផ្កាភ្លើងបារាំងត្រូវបានគណៈមេប្រយោគជ្រើសរើសជាក្រុមជើងឯកនៅ DIFF ២០២៣។

នារាត្រីផ្ដាច់ព្រ័ត្រ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Le Trung Chinh បានមានប្រសាសន៍ថា ពិធីបុណ្យកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da nang ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដែលមានលក្ខណៈពាណិជ្ជសញ្ញាដោយឡែករបស់ទីក្រុង Da Nang ជាមួយនឹងការសម្តែងដ៏ទាក់ទាញ របស់ក្រុមចំនួន ៨ មកពីប្រទេសដែលមានបទពិសោធន៍សម្បូរបែបក្នុងការបាញ់កាំជ្រួចផ្កាភ្លើងជុំវិញពិភពលោក។ ដោយមានប្រធានបទ “ពិភពលោកគ្មានគម្លាត” ទីក្រុង Da Nang បានសម្តែងសារអំពីការតភ្ជាប់លុបបំបាត់គម្លាតភូមិសាស្ត្រ សម្រាប់ប្រទេស ប្រជាជាតិនានាខិតមកជិតគ្នាតាមរយៈបំណងប្រាថ្នាសន្តិភាពសេចក្តីស្រឡាញ់ និងក្តីសង្ឃឹមចំពោះប្រការល្អប្រសើរ។ ពិធីបុណ្យកាំជ្រួចផ្កាភ្លើងអន្តរជាតិ ទីក្រុង Da Nang ឆ្នាំ ២០២៣ បានបិទបញ្ចប់ជាមួយក្តីសុបិន និងសេចក្តីប្រាថ្នារបស់ទីក្រុងនឹងបន្តត្រូវបានថែរក្សា និងរីកសាយភាយ។

លោក Le Trung Chinh បានប្រគល់ពានរង្វាន់ជើងឯកដល់ក្រុមកាំជ្រួចផ្កាភ្លើងបារាំងក្នុងការប្រកួត DIFF ២០២៣ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម

នៅក្នុងសិក្ខាសាលាថ្មីៗនេះ ដែលមានចំណងជើងថា "បក្សកុម្មុយនិស្ត វៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀត ណាម" ដោយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជារៀបចំឡើងនាពេលថ្មីៗនេះ លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានថ្លែងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម។

Top