• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមការងារស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Hau Giang វៀតណាម


 ក្រុមការងារស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ
ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Hau Giang វៀតណាម

នាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំខេត្ត Hau Giang ភាគខាងត្បូងវៀតណាមបានជួបធ្វើការជាមួយក្រុមការងារនៃស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទដឹកនាំដោយអគ្គស្នងការរង ឧត្តមសេនីយ៍ទោ ដង ម៉ៅ។
ក្នុងជំនួបធ្វើការ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសហប្រតិបត្តិការរវាងស្នងការអភិវឌ្ឍន៍កងយោធពល​ខេមរភូមិន្ទចំណុះក្រសួងការពារជាតិកម្ពុជាជាមួយកងយោធភូមិភាគលេខ ៩ និងបណ្ដាខេត្ត នៅតំបន់វាលសណ្តទន្លេ Cuu Long របស់វៀតណាមលើវិស័យសេដ្ឋកិច្ចនិងការ ពារជាតិ។ ទន្ទឹមនឹងនោះ ក្រុមការងារស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទបានជូនដំណឹងអំពីសន្តិសុខនៅខ្សែព្រំដែនរួមជាមួយការបង្កលក្ខណៈ​ងាយស្រួលសំរាប់ប្រជាពលរដ្ឋវៀតណាមទៅរស់នៅនៅកម្ពុជាផងដែរ។ អនុប្រធានគណៈកម្មាធិការ ប្រជាជន​ខេត្ត  Hau Giang (វៀតណាម) លោក Nguyen Van Tuan បានសម្តែងគោលបំណងថា៖ ស្នងការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទបន្តសហប្រតិបត្តិការជាមួយយោធភូមិភាគទី ៩ បណ្ដាខេត្តជាប់ព្រំដែននិង​ខេត្តនានានៅតំបន់ណាមបូខាង លិច។ លោក Nguyen Van Tuan ក៏បានស្នើឲ្យកងទ័ពកម្ពុជាបន្តរក្សាស្ថិរភាពនៅតំបន់ ខ្សែព្រំដែនជាមួយវៀតណាមសំដៅបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផ្លាស់ប្តូរពាណិជ្ជកម្ម ព្រមទាំងជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅនៅកម្ពុជាដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទីជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

ប្រធានរដ្ឋសភា៖ ទីរួមខេត្ត Chon Thanh ចាំបាច់ត្រូវអះអាងពីតួនាទីជាមជ្ឈមណ្ឌលឧស្សាហកម្មសំខាន់របស់ខេត្ត Binh Phuoc

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យផ្តោតលើការកសាង ទីរួមខេត្ត Chon Thanh ឲ្យក្លាយទៅជានគរជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គមដោយព្រមៗគ្នា អរិយធម៌ ទំនើប លើកកំពស់សមត្ថភាពប្រកួតប្រជែង។

Top